ព័ត៌មានជាតិ

ទីតាំងមួយកន្លែងលួចបើកហ្គេមបាញ់ត្រី ផ្គើនសមត្ថកិច្ច

ភ្នំពេញៈ ទីតាំងហ្គេមបាញ់ត្រីមួយកន្លែងនៅខាងជើងមន្ទីរពេទ្យព្រះកុសមៈ ជិតប៉ុស្តិ៍នគរបាលចរាចរណ៍១២ម៉ោងស្ពានអាកាស៧មករា ផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ សប្បាយចិត្តបើកលេងទាំងថ្ងៃមិនខ្វល់ពីអាជ្ញាធរ និងសមត្ថកិច្ចបន្តិចសោះឡើយ។

ប្រភពសុំមិនបញ្ចេញឈ្មោះបានប្រាប់ថា ទីតាំងហ្គេមត្រីខាងលើសម្បូរទៅដោយក្មេងស្ទាវចូលលេងណាស់ និងតែងតែទាញទ្វារបិតនៅពេលថ្ងៃ និងចំហទ្វារដែកនៅពេលយប់ មូលហេតុអ្វីបានជាដឹងច្បាស់យ៉ាងនេះ? គាត់បានបន្តថា កូនរបស់បានចេញចូលមួយថ្ងៃ៣ដង ឬច្រើនដង និងតែងតែសុំលុយយកទៅដាក់ពុងបាញ់ត្រីកម្សាន្តលេង។

កាលពីកន្លងមកលោក ឯក ឃុនដឿន អភិបាលនៃខណ្ឌទួលគោក បានមានប្រសាសន៍ក្នុងពិធីកម្ទេចទូហ្គេមថា លោកមិនអនុញ្ញាតឲ្យមានល្បែងនៅក្នុងទឹកដីមូលដ្ឋានខណ្ឌទួលគោកឡើយ។

ប្រជាពលរដ្ឋភាគច្រើនតែងលួចខ្សឹបសរសើរខាងសាលាខណ្ឌទួលគោកដែលតែងតែយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាផ្សេងៗ ដូចជាជួសជុលផ្លូវមានជង្ហុកក្រឡុក ផ្លូវទឹកលេច សណ្តាប់ធ្នាប់សាធារណៈរំដោះចិញ្ចើមផ្លូវ ស្តារប្រឡាយលូបង្ហូរទឹក និងចំណុចផ្សេងៗទៀត។

តែនៅមានមន្ត្រីមួយចំនួនមិនយកគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាពទាំង៩ចំណុចមកអនុវត្តន៍ឲ្យបានល្អហើយ ថែមទាំងបិតភ្នែកមើលមិនឃើញទីតាំងទាំងនោះនៅក្បែរផ្ទះតូចតាចមិនហ៊ាននិយាយខ្លាចមុខខ្លាចក្រោយ៕

មតិយោបល់