សៀមរាបៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានរថយន្តដឹកដីមួយគ្រឿង កិនគ្រាប់មិនទាន់ផ្ទុះ គៀបជាប់កង់រថយន្ត ផ្អើលដល់ក្រុមការងារស៊ីម៉ាក់ ចុះមកអន្តរាគមន៍ភ្លាមៗ។
ករណីនេះកើតឡើងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ក្នុងភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ម្ចាស់រថយន្តដឹកដីខាងលើនេះឈ្មោះ នេត កុម្ភៈ ភេទប្រុស អាយុ៣០ឆ្នាំ បានដឹកដីពីកន្លែង រណ្តៅដីរបស់យាយហ្គិច ក្នុងស្រុកបន្ទាយស្រី ដឹកយកមកលក់នៅក្រុងសៀមរាប ក្រោយពីចាក់ដីរួចគាត់បានយករថយន្តមកជួសជុល ស្រាប់តែឃើញគ្រាប់មីនប្រភេទ ៦០មីលីម៉ែត្រ ចំនួន ១គ្រាប់ គៀបជាប់ប្រឡោះកង់រថយន្តតែម្តង។
តែទោះបីជាយ៉ាងណា ចំពោះករណីនេះមិនទាន់បង្កជាការផ្ទុះនោះឡើយ ហើយត្រូវបានក្រុមការងារខាងស៊ីម៉ាក់ ចុះទៅដោះយកគ្រាប់ខាងលើនោះ យកទៅកម្ទេចចោលផងដែរ៕
មតិយោបល់