ភ្នំពេញៈ ស្រ្តីម្នាក់ជាស្រ្តីមេម៉ាយ តែមកដល់ជម្រើសចុងក្រោយក៏សម្រេចចិត្ត យកប្តីដោយចិត្តឯង ដែលបុរសនោះជាអ្នកធ្វើជាកម្មករសំណង់ តែចិត្តម្តាយវិញមិនសូវពេញចិត្ត ក៏បញ្ចុះបញ្ចូលឲ្យកូនយកប្តីជនជាតិចិន ប៉ិនថ្នាក់ថ្នម និងមានទ្រព្យធន់ តែក្លាយទុក្ខធំធ្ងន់ត្រង់ខ្លួនជាស្រីស្មាមួយអម្រែក២ជារឿងមិនស្រួលឡើយ អ្វីតាមបំណងចិត្តម្តាយ មានតែចែកវេនគ្នា ពេលយប់នៅជាមួយប្តីខ្មែរ ពេលថ្ងៃនៅជាមួយប្តីចិន ម្តាយចេញមុខប្តឹង ជំនួសជនជាតិចិន រករឿងឡូឡាផ្អើលទាំងសមត្ថកិច្ច កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិប៉ប្រ៉កខាងត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ភាគីខាងស្រីដែលជាស្រី្តមេម៉ាយមានឈ្មោះ ទ.ស.ហ អាយុ២១ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ មានស្រុកកំណើតភូមិបុស្សស្បែង ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ចំណែកប្តីខ្មែរ ដែលជ្រើសរើសយកចិត្តឯងមានឈ្មោះ អ៊ួន រតនា អាយុ២៨ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួលជាមួយគ្នានៅពេលយប់ ក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ។ ចំណែកភាគីខាងប្តីចិន យកតាមតម្រូវចិត្តម្តាយ ជាជនជាតិចិន មិនស្គាល់ឈ្មោះ អាយុជាង៤០ឆ្នាំ មិនចេះភាសារខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅ ផ្ទះជួលភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ស្នាក់នៅជាមួយគ្នាតែពេលថ្ងៃ។ ដោយឡែកម្តាយ ស្រ្តីខ្លួនមួយប្តី២ មានឈ្មោះ ដូង ច្រឹប អាយុ៥២ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ជាប់បន្ទប់ជនជាតិចិន មានស្រុកកំណើត ភូមិបុស្សស្បែង ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ចំណែកភាគី ខាងបុរសជាកម្មករសំណង់វិញ បានឲ្យដឹងថា ខ្លួនមិនបានហាមឃាត់នាងទេ ជាសិទ្ធក្នុងការជ្រើសរើស សម្រេចលើនាង បើនាងយកចិនទៅនៅជាមួយចិន បើនាងជ្រើសរើសខ្លួនជាប្តី សុខចិត្តដាក់ចិត្តដាក់កាយរួមរស់នៅជាមួយគ្នាលុះថ្ងៃអនាគត ទោះមិនបានរៀបការត្រឹមត្រូវក៏ដោយ។
រីឯភាគីខាងម្តាយវិញ ស្រ្តីចំណាស់ខាងលើ វត្តមាននៅប៉ុស្តិ៍ប៉ូលិស ហាក់បីដូចជាដាក់គំនៀបមកលើកូនស្រី សម្តីហារស្តី បីដូចជាអសុរស លើកឡើងក្នុងគោលបំណង ចង់ឲ្យកូនស្រី បានប្តីអ្នកមាន ហើយជាជនបរទេស ចេះថ្នមចិត្ត ត្បិតកូនស្រីកន្លងមក បានប្តីខ្មែរ៣ដងរួចជាស្រេចតែហាក់ដូច មិនកាក់កប និងចុះសម្រុងគ្នាសោះ ។
ដោយឡែក ភាគីខាងជនជាតិចិនវិញ មិនចេះនិយាយភាសារខ្មែរឡើយ តាមរយៈកាយវិការ ចង់ឲ្យនាងទៅណាក៏ទៅចុះ ឲ្យទាំងលុយចំនួន១០០ដុល្លារបន្ថែមទៀតឈប់រវល់ហើយ មិនប្តឹងផ្តល់អ្វីឡើយ។
ក្រោយពីភាគីទាំង៤នាក់លើកឡើងផ្សេងគ្នា សមត្ថកិច្ចស្តាប់យល់ មិនមែនជារឿងព្រហ្មទណ្ឌ ឬបទល្មើសអ្វីឡើយ ហើយការសម្រេចចិត្តយកប្តីយ៉ាងណានោះ ជារឿងរបស់សាម៉ីខ្លួន គ្មានអ្នកណាបង្ខំចិត្តអ្នកណាបានឡើយ ទើបសមត្ថកិច្ចឲ្យភាគីទាំងអស់វិលត្រឡប់ទៅវិញដើម្បីធ្វើការសម្រេចចិត្តជាថ្មី៕
មតិយោបល់