លោកអ្នកប្រហែលជាចង់ដឹងហើយថា តើល្បឿនអិុនធើណែតលើទូរសព្ទ iPhone ដែលខ្លួនកំពុងប្រើប្រាស់លឿន ឬក៏យឺតប៉ុណ្ណាហើយមើលទៅ ខណៈពេលខ្លះ វាដើរ យឹតដូចអណ្តើក បើទោះជា 4G ក៏ដោយ តែពេលខ្លះដើរលឿន អាចទទួលយកបាន។
បើដូច្នេះមែន លោកអ្នកអាចទាញយកកម្មវិធីថ្មីមួយឈ្មោះថា SmartSpeed Smart Test។ កម្មវិធីនេះឥតគិតថ្លៃមួយនេះ គឺអាចផ្តល់ឱ្យលោកអ្នកនូវមុខងារសម្រាប់តេស្តមើលល្បឿនអិុនធើណែត 4G/3G និង WiFi ទាំង Upload និង Download បានយ៉ាងច្បាស់លាស់ និងងាយស្រួលបំផុត។ ចំណែកលទ្ធផលត្រូវបានបង្ហាញលើផ្ទាំង Chart បែងចែកតាមពណ៌ងាយស្រួលក្នុងការកត់ចំណាំផងដែរ។
តាមរយៈកម្មវិធីនេះ លោកអ្នកអាចដឹងថា កន្លែងណាល្បឿនអិុនធើណែត 4G/3G ឬ WiFi យឺត ឬលឿនបាន។ ដើម្បីទាញយកកម្មវិធីនេះ លោកអ្នកអាចចុចត្រង់តំណភ្ជាប់ខាងក្រោម៖ SmartSpeed SmartTest for iOS
មតិយោបល់