ភ្នំពេញៈ យោងតាមគេហទំព័រ ហ្វេស ប៊ុក របស់សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ដើម្បីចូលរួម ពង្រឹង សមត្ថភាព សកម្មជនយុវជន ឲ្យក្លាយទៅជាធនធានប្រកបដោយសក្តានុពល ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គ្រោងរៀបចំការប្រកួតជ្រើសរើសវាគ្មិនយុវជនដើម្បីចូលរួមការប្រកួតកម្មវិធី “ទំពាំងស្នងឬស្សីជំនាន់ទី២” ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជារាធានីភ្នំពេញ។
ការជ្រើសរើសនេះ ធ្វើឡើងតាមបែបប្រជាធិបតេយ្យ ដោយមានគណកម្មការដាក់ពិន្ទុចំនួន៦រូប ក្នុងនោះរួមមាន៖ លោកស្រី ឡាយច័ន្ទ រស្មី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការបរទេស និងអនុប្រធាន៣រូបទៀត គឺកញ្ញា ឆាយ រស្មី លោក សុខា ផាដូរ៉ា និងលោក កៅ កុលវ័ន្ត លោក ហេង ពៅ ប្រធានក្រុមកីឡាបាល់ទាត់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក គង់ បញ្ញា យុវជនទំពាំងស្នងឬស្សីឆ្នាំ២០១៤ ។
សូមបញ្ជាក់ថា បន្ទាប់ពីមានការប្រកួតប្រជែង យុវជន៣រូប ដែលបានជាប់ នឹងត្រៀមខ្លួនទៅចូលរួមប្រកួត ជាមួយនឹងស្ថាប័ននានានៅថ្ងៃទី២៣ខែកក្តដា ឆ្នាំ ២០១៦៕
មតិយោបល់