ព័ត៌មានជាតិ

នាំខ្លួនមនុស្សចំនួន៣០នាក់មកកាន់ ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរករណីបើកល្បែងស៊ីសងខុសច្បាប់

ព្រះសីហនុៈ នៅថ្ងៃទី០៦-០៧ ខែមករា ឆ្នាំ២០២០ ក្រោមការដឹកនាំសម្រប សម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ បានដឹកនាំមន្ដ្រីជំនាញ ផែនការងារ នគរបាលព្រហ្មទណ្ឌ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់៣ បានចុះត្រួតពិនិត្យទីតាំងលែ្បងកំសាន្ដលួចលាក់បង្កប់ល្បែងស៊ីសងខុសច្បាប់ ជាលទ្ធ ផល កម្លាំងជំនាញបានត្រួតពិនិត្យ ៣ទីតាំង ៖
-ទីតាំងទី១: ទីក្រុងហ្គេមកំសាន្ដតាចុងហ័រ ស្ថិតនៅក្បែររង្វង់មូលត្រីដូហ្វីន ក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។
-ទីតាំងទី២: ហ្គេមកំសាន្ដតាកវ័នជែ ស្ថិតក្នុងក្រុមទី២ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។
-ទីតាំងទី៣: គ្មានស្លាកយីហោ ស្ថិតក្នុងក្រុមទី២ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
ក្រុមការងារត្រួតពិនិត្យទីតាំងទាំងនោះពុំមានលិខិតអនុញ្ញាតិឲ្យប្រកបអាជីវកម្មពីអាជ្ញាធរមានសមត្ថកិច្ចត្រឹមត្រូវទេ ដោយអ្នកកាន់កាប់បានលួចលាក់បើកល្បែងស៊ីសងខុសច្បាប់ ជ្រកក្រោមផ្លាកល្បែងកំសាន្ដ ក្នុងប្រតិបត្តិការនោះកម្លាំងជំនាញ បានធ្វើការនាំខ្លួនមនុស្សចំនួន៣០នាក់(ស្រី ៦នាក់) មកកាន់ ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរ ដោយក្នុងនោះមាន៖
-ទីតាំងទី១ នាំខ្លួនមនុស្ស ២៣នាក់(ស្រី៦នាក់) ភ្ញៀវ១៧នាក់ (ស្រី១) បុគ្គលិក៦នាក់(ស្រី៥) ជនជាតិចិន ៨នាក់ (ស្រី១) ជន ជាតិខ្មែរ១៥នាក់(ស្រី៥) ។ ដោយមានឈ្មោះ MENG CHUN PING ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិចិន ជាអ្នកគ្រប់គ្រងទីតាំងយីហោតាចុងហ័រ ។
-ទីតាំងទី២ នាំខ្លួនមនុស្ស៦នាក់(ស្រី១នាក់) ភ្ញៀវ៤នាក់ បុគ្គលិក ២នាក់(ស្រី១) ជនជាតិចិន៥នាក់ ជនជាតិខ្មែរ១នាក់(ស្រី១) ។ ដោយមាន ឈ្មោះ MENG YAO PENG ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន ជាអ្នកគ្រប់គ្រងទីតាំងយីហោតាកវ័នជែ ។
-ទីតាំងទី៣ នាំខ្លួនមនុស្ស១នាក់ ឈ្មោះ XU YIBIAO ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន ជាអ្នកគ្រប់គ្រងទីតាំងគ្មានស្លាក យីហោ។
បច្ចុប្បន្ន ជនសង្ស័យទាំង៣០នាក់ ដូចខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងសាកសួរតាមនីតិវិធី ៕

 

មតិយោបល់