ក្រុមការពារជើងឯក Barcelona បានបន្តក្តីសង្ឃឹមរបស់ពួកគេ ក្នុងការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Copa dey Rey ជាថ្មីម្តងទៀត ក្រោយពីយកឈ្នះក្រុម Valencia ជើងទី១ ក្នុងដីខ្លួនឯង ១-០ ។
ជាក់ស្តែងណាស់ ១គ្រាប់របស់ក្រុម Barcelona នេះដែរ កើតឡើងតាមរយៈការស៊ុតរបស់ខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ Luis Suarez នៅនាទីទី ៦៧ ដែលជាគ្រាប់បាល់ជ័យជម្នះរបស់ក្រុម Barcelona ។ ថ្វីបើ ការប្រកួតនេះ លេងក្នុងដីខ្លួនឯងមែន ហើយស៊ុតមិនបានច្រើនគ្រាប់ក្តី តែ Barcelona នៅតែមានក្តីសង្ឃឹមក្នុងការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Copa dey Rey ដដែល តាមរយៈគ្រាប់បាល់ក្នុងដៃ ១គ្រាប់នេះ។ យ៉ាងណាវិញនោះ Barcelona ត្រូវបកទៅលេងនៅទឹកដីរបស់ក្រុម Valencia នៅសប្តាហ៍ក្រោយនេះ ដើម្បីរកក្រុម ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ខណៈ ១គូទៀតនោះ Sevilla នឹងបើកទ្វារទទួលក្រុម Leganes ក្រោយពស្មើគ្នា ១-១ កាលពីម្សិលមិញ ក្នុងដីរបស់ក្រុម Leganes ។
ដូច្នេះហើយ សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ នេះដែរ ខ្សែប្រយុទ្ធ Luis Suarez គឺជាអ្នករកគ្រាប់បាល់យ៉ាងល្អ ក្នុងការផ្តល់ក្តីសង្ឃឹមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Copa dey Rey ក្នុងនាមជាក្រុមការពារជើងឯក។
https://www.youtube.com/watch?v=c5kYSGLCtng
មតិយោបល់