សៀមរាបៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នាវេលាម៉ោង០៨នឹង១០នាទីព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ជនបរទេសម្នាក់បានស្លាប់ពេលកំពុងបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ។
លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន្ត ស្នងការរងទទួលការងារផែនអន្តោប្រវេសន៍បានអោយដឹងថា ជនរងគ្រោះឈ្មោះ LI YI ភេទស្រី កើតថ្ងៃទី១១-១២-១៩៩០ ជនជាតិចិន មុខរបរបុគ្គលិកចុងភៅ សណ្ឋាគារអូរស្មាច់ មានទីតាំងស្ថិតនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
តាមការសាកសួរឈ្មោះ ZHANG FENGBO ភេទប្រុស កើតថ្ងៃទី០៥-១២-១៩៩២ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខEC១២១៧៩៥៣ ជាមិត្តប្រុស បានឲ្យដឹងថា ពួកគេទាំងពីរនាក់ស្នាក់នៅបន្ទប់លេខ២៣០៥ សណ្ឋាគារអូរស្មាច់។
នាវេលាម៉ោងប្រហែល០២នឹង០០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ពួកគេបានឈ្លោះប្រកែកគ្នា រហូតដល់វេលាម៉ោង០៥នឹង០០នាទីព្រឹក ឈ្មោះLI YI ក៏បានលោតពីលើអាគារជាន់ទីពីរចុះមកក្រោមបណ្តាលឲ្យរងរបួស ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យសំរោង និងបន្តបញ្ជូនមកមន្ទីរពេទ្យខេត្តសៀមរាប តែដោយស្ថានភាពជំងឺធ្ងន់ធ្ងរពេក ជនរងគ្រោះក៏បានស្លាប់នៅលើរថយន្តក្នុងពេលធ្វើដំណើរមកដល់ចំនុចភូមិពួក ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
ផ្អែ តាមការស្រាវជ្រាវរបស់ សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត គង់ រឹទ្ធី គ្រូពេទ្យអមតុលាការបានសនិដ្ឋានថាជនរងគ្រោះស្លាប់ដោយសារ ទ្រុតលលាដ៏ក្បាល(ធ្លាក់ពីទីខ្ពស់)។បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត ៕
មតិយោបល់