ព័ត៌មានជាតិ

ពិតជាសាហាវមែន! ករណីឃាតកម្ម រំលោភរួចសម្លាប់សិស្សសាលាម្នាក់ នៅរតនគិរី

រតនគិរីៈ មានករណីប្រទះឃើញសពយុវតីម្នាក់ ដេកស្លាប់ទាំងអក្រាតកាយ នៅវាលស្មៅ ស្ថិតក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

ជនរងគ្រោះមានឈ្មោះ អាត់ ស៊ីង អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២ រៀននៅវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី ក្រុងបានលុង។

តាមប្រភពពីឪពុកជនរងគ្រោះ ឈ្មោះ ស៊ុត អាត់ ជនជាតិគ្រឹង បានប្រាប់ឲ្យដឹងថា កូនស្រីរបស់គាត់តែងតែដេក ក្នុងតូបលក់ចាប់ហួយម្នាក់ឯង ដោយពុំឡើងដេកផ្ទះនៅខាងក្រោយតូប ជាមួយក្រុមគ្រួសារនោះទេ។

ប្រភពដដែលបានបន្ថែមថា នៅយប់កើតហេតុ គឺមានឮសូរសំឡេងអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ ដោយនៅវេលាម៉ោងប្រហែល៨យប់ គាត់ចូលមកក្នុងតូបលក់ចាប់ហួយ តែមិនប្រទះឃើញកូនគាត់ដូចសព្វដង ក៏ដើររកជុំវិញផ្ទះ រហូតដល់ម៉ោង ២ និង៥៥ នាទីទៀបភ្លឺថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្រាប់តែឃើញសពកូនស្រីដេក ក្នុងវាលស្មៅក្បែរតូបលក់ចាប់ហួយ ទាំងអក្រាតកាយ។

ដឹកនាំសមត្ថកិច្ចនគរបាលជំនាញ នគរបាលមូលដ្ឋានអាវុធហត្ថមូលដ្ឋាន និងមន្ត្រីសុខាភិបាល ធ្វើរួចប្រគល់ឲ្យ ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីជនជាតិ។

តាមសមត្ថកិច្ច បានបញ្ជាក់ថា បន្ទាប់ពីធ្វើកោសល្យវិច្ឆ័យរួច សមត្ថកិច្ចបានសន្និដ្ឋានថា ករណីនេះជាអំពើឃាតកម្ម រំលោភរួចសម្លាប់តាមក្រោយ ដោយសពឃើញមានស្នាមច្របាច់ក បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់