ព័ត៌មានជាតិ

ប្រចណ្ឌប្រពន្ធ! ទាញកាំបិតកាប់ ប្រពន្ធរត់គេច រួចប្តីប្រាប់ថា«ជូនពរខ្លួនឯងឲ្យមានប្តីថ្មីល្អជាងខ្ញុំ»

កណ្តាលៈ លោកអធិការស្រុកខ្សាច់កណ្តាល បានប្រាប់ Post News ថា មានករណីបុរសម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួន។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ចំណុចភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ហេង បុត្រ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិឃុំកើតហេតុ។ ប្រពន្ធឈ្មោះ ទូច ស្រីពៅ អាយុ៣៤ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិឃុំកើតហេតុ។

មុនពេលកើតហេតុ កន្លងមកជនរងគ្រោះ តែងតែរករឿងឈ្លោះជាមួយប្រពន្ធ និងប្រចណ្ឌប្រពន្ធ ដោយចោទប្រពន្ធថាមានសាហាយ ហើយធ្លាប់លេបថ្នាំសម្លាប់ខ្លួន៣លើកមកហើយ តែបានប្រពន្ធជួយទាន់។ លុះដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៨យប់ ជនរងគ្រោះផឹកស្រា
ស្រវឹងហើយឡើងដេកនៅលើផ្ទះ តែម្នាក់ដោយបិទទ្វារ ទុកឲ្យប្រពន្ធដេកនៅបន្ទប់ក្រោមផ្ទះតែម្នាក់ឯង ដល់ម៉ោង១០យប់ បើកទ្វារឲ្យប្រពន្ធឡើងដេកជាមួយ។ លុះដល់ម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០១៨ ប្រពន្ធបានក្រោកពីដេកមកចិតបន្លែ ស្រាប់តែជនរងគ្រោះ បានហៅឲ្យឡើងទៅដេក វិញតែប្រពន្ធនិយាយថា មិនទៅដេកទេ ដល់ម៉ោងរៀបចំអីវ៉ាន់លក់ហើយ ពេលនោះជនរងគ្រោះ បានយកកាំបិតបុ័ងតោ មកដេញកាប់ប្រពន្ធ តែប្រពន្ធបានរត់គេច។

ដល់ម៉ោង៧ព្រឹក ថ្ងៃដដែល ជនរងគ្រោះបានយកកាំបិតបុ័ងតោ កាប់ម្រាមដៃខ្លួនឯងឆ្វេងបណ្តាលឲ្យហូរឈាមហើយដើរឡើងទៅលើផ្ទះម្នាក់ឯង ដោយនិយាយឲ្យប្រពន្ធថា ជូនពរខ្លួនឯងឲ្យមានប្តីថ្មីល្អជាងខ្ញុំ ពេលទៅដល់លើផ្ទះបានយកក្រមាចង់កទៅនឹងធ្នឹមផ្ទះ ដោយយកទូរស័ព្ទថតជាវីដេអូទៀតផងបណ្តាលឲ្យស្លាប់។

ដល់ម៉ោង ៨និង៣០ នាទី ប្រពន្ធជនរងគ្រោះ បានបើកទ្វារឃើញក៏រាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រះប្រសប់ បន្ទាប់មកកម្លាំងជំនាញស្រុក សហការជាមួយ កម្លាំងប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារ ធ្វើការពិនិត្យសាកសពដោយហ្មត់ចត់ សាកសពមានស្នាមជាំលើបំពង់កខាងមុខ ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ។ ក្រោយពេលពិនិត្យរួច បានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់