លោកតា Doreen Luckie វ័យ ៩១ឆ្នាំ និងលោកយាយ George Kirby អាយុ ១០២ បានរស់នៅជាលក្ខណៈសង្សារនឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំ ហើយទើបតែភ្ជាប់កាលពីថ្មីៗនេះ ដោយគ្រោងនឹងរៀបការនៅខែមិថុនា ខាងមុខ ដូច្នេះហើយទើបពួកគាត់ទាំងពីរនាក់ ត្រូវបានសៀវភៅកំណត់ត្រាពិភពលោក Guinness World Records ចាត់ទុកជាគូស្នេហ៍អាពាហ៍ពិពាហ៍ថ្មីថ្មោង ដោយអាយុគាត់ទាំងពីរបូកបញ្ជូលគ្នាស្មើនឹង ១៩៤ឆ្នាំ។
លោកតា Doreen Luckie បានរៀបរាប់ថា គាត់មិននឹកស្មានថា គាត់អាចមានថ្ងៃនេះនោះទេ ព្រោះគាត់គិតថា មានមនុស្សជាច្រើននាក់ណាស់ ដែលមានជីវិតវែងជាងគាត់ ប៉ុន្តែនៅពេលនេះគាត់សប្បាយចិត្ត ព្រោះថាគាត់បានកត់ត្រានៅក្នុងសៀវភៅកំណត់ត្រាពិភពលោក នៅមុនពេលគាត់ស្លាប់។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១២ មានគូស្នេហ៍ថ្មីថ្មោងដែលមានអាយុច្រើនជាងគេ បានជាប់នៅក្នុងកំណត់ត្រា ដោយអាយុរបស់គាត់ទាំងពីរបូកបញ្ជូលគ្នាស្មើនឹង ១៩៣ឆ្នាំ៕
ព័ត៌មានជាតិ
មតិយោបល់