ភ្នំពេញៈ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៩និង៣០នាទីព្រឹក បុរសម្នាក់មិនដឹងមកពីណាបានធ្វើអត្តឃាតចង.កសម្លាប់ខ្លួន ស្ថិតក្រោយប៉ុស្តិ៍ឈើមួយកន្លែង (ខាងក្រោយសណ្ឋាគារផារ៉ាន់ដា) ផ្លូវលេខ៣៨៨ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន។
ជនរងគ្រោះមានឈ្មោះ តាត់ ញ៉ូគីម អាយុ ២៧ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំង់ធំ។
ដំណើររឿង៖ មុនពេលកើតហេតុ បុរសជាអ្នករត់ម៉ូតូរ៉ឺម៉កកង់បីម្នាក់ បានចុះបត់ជើងតូចនៅក្បែរប៉ុស្តិ៍ឈើចាស់មួយ ដែលគេទុកចោលយូរណាស់មកហើយ ខាងក្រៅរបងផ្លូវម្ខាងនៃសណ្ឋាគារផារ៉ាន់ដាខាងលើ ស្រាប់តែប្រទះឃើញសាកសពបុរសម្នាក់ចង.កសម្លាប់ខ្លួន និងរត់ទៅរាយការណ៍ប្រាប់កម្លាំងសមត្ថកិច្ចតែម្តង។ ក្រោយពីទទួលបានដំណឹងនេះ រួចហើយកម្លាំងរបស់លោកចុះមកមើល ឃើញពិតប្រាកដមែនធ្វើការសហការជាមួយ និងកម្លាំងជំនាញកោសល្យវិច័យរបស់ការិយាល័យនគរបាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការត្រួតពិនិត្យមើលដោយរកឃើញមានសៀវភៅគ្រួសារចំនួន ១សន្លឹក ប័ណ្ណបើកបរចំនួន ១ទុកនៅក្នុងហោប៉ៅខោរបស់គេផងដែរ។ ពាក់ព័ន្ធទៅនឹងការចង.កធ្វើអត្តឃាតសម្លាប់ខ្លួនរបស់បុរសម្នាក់ខាងលើនេះដែរ គេមិនបានដឹងថា រូបគេមានវិបត្តិអ្វី? រូបគាត់មកពីទីណាដែរ? ព្រោះមិនមានអ្នកណាម្នាក់បានស្គាល់ឡើយ។
ក្រោយត្រួតពិនិត្យកោសល្យវិច័យក្រុមជំនាញបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់បាត់ ដោយសារតែកាចង.កធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន ទើបធ្វើការបញ្ជូនយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕
មតិយោបល់