អាមេរិកៈ បើតាមប៉ូលិស បាននិយាយដោយផ្អែកតាមរបាយការណ៍ ឃើញថា លោក Omar Mateen បានចូលទៅនៅក្លឹប Pulse ជាច្រើនដង និងបានប្រើ កម្មវិធីជជែកកម្សាន្តជាមួយអ្នកស្រលាញ់ភេទដូចគ្នាម្នាក់ តាមរយៈ chat app ផងដែរ។ នេះបើយោងតាមរយៈ សារព័ត៌មាន Sky News ចេញផ្សាយនៅថ្ងៃ ទី១៤ ខែមិថុនា ឆ្នាំ២០១៦។
ខ្មាន់កាំភ្លើងដែលបានសម្លាប់មនុស្សចំនួន ៤៩នាក់ នៅឯក្លឹបរាត្រីស្រទ្បាញ់ភេទ ដូចគ្នា នៅទីក្រុង Orlando ត្រូវបានគេដឹងតាមរយៈការស៊ើបអង្កេត ចំពោះអ្នកដែលបានទៅកម្សាន្តនៅទីនោះ ពួកគេបានឃើញ Omar Mateen ចូលក្លឹបកម្សាន្ត Pulse ជាច្រើនដង មុននឹងកើតហេតុនៃការសម្លាប់ដ៏រង្គាល នេះ។
គួរបញ្ជាក់ផងដែរ ហេតុការណ៍នេះ ជាការវាយប្រហារភេរវកម្ម ដែលសម្លាប់មនុស្សច្រើនបំផុត ក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក ចាប់តាំងពីការវាយប្រហារភេរវកម្ម កាលពីថ្ងៃទី ៩ ខែវិច្ឆកា ក្នុងឆ្នាំ ២០០១៕
មតិយោបល់