ពោធិ៍សាត់ៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងរថយន្ត បើកបរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលបុរស២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៦និង៤០នាទីយប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៥៥ ស្ថិតនៅភូមិស្រែជង ឃុំបាក់ជញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3A-9069 បើកបរពីត្បូងទីជើង(អ្នកបើកបររត់គេចខ្លួន) លុះមកដល់កន្លែងកើតហេតុ ក៏ស្រាប់តែម៉ូតូ១គ្រឿង ម៉ាកឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ធ្វើដំណើរពីជើងទៅត្បូង មិនប្រកាន់ស្តាំ ជិះគ្នា២នាក់ ឈ្មោះ ឡុង កុសល់ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ កសិករ(ស្លាប់នៅកន្លែង) និងឈ្មោះ សុខ រ៉ាន់ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ កសិករ (ស្លាប់)ស្នាក់នៅភូមិឃុំកើតហេតុ បានរេចង្កូតទៅបុករថយន្តខាងលើចំមួយចំហៀង បណ្តាលឲ្យជនរងគ្រោះទាំង២នាក់ស្លាប់តែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយកវត្ថុតាងទាំង២គ្រឿង មករក្សាទុកនៅអធិការនគរបាលស្រុកភ្នំក្រវាញ។ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់