ព័ត៌មានអន្តរជាតិ

លោក ត្រាំ​ បន្ទន់​ឥរិយាបថធ្វើ​ពាណិជ្ជកម្ម ជាមួយចិន ខណៈចាត់ទុកក្រុងប៉េកាំង​​ជាគូប្រជែង

អាមេរិកៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ បានចាត់ទុកប្រទេសចិន​ថាជា​គូ​ប្រជែងរបស់​អាមេរិក​ និងបាន​ប្រកាស​បញ្ចប់យុគ​សម័យ​​ចាញ់​ប្រៀប​ផ្នែក​សេដ្ឋកិច្ច ជាមួយក្រុងប៉េកាំង។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨។ ​

នៅក្នុង​សុន្ទរកថា​ទៅ​កាន់សភាជាលើកដំ​បូង លោក​ ត្រាំ បាន​ចោទ​ប្រកាន់ក្រុងប៉េកាំងម្តង​ហើយ​ម្តង​ទៀត​ ជុំវិញទង្វើ​រំលោភ​បំពាន​ទៅលើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ ដោយ​បាន​ប្រកាស​ថា ក្រុងវ៉ាស៊ីនតោន ​នឹង​ចាត់​វិធានការណ៍​បន្ថែម​ ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាលចិន នាពេលខាងមុខ។

យ៉ាងណាមិញប្រធានាធិបតីរូបនេះ ​​ហាក់ពុំបាននិយាយ​ចំៗនោះទេ អំ​ពី​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​លំដាប់ទី២ ​នៅ​ក្នុង​ពិភពលោក ដោយអំទ្បុងពេលនោះ ​លោកគ្រាប់តែបានធ្វើការ​ប្ដេជ្ញា​ថា ​នឹង​ការពារ​កម្មសិទ្ធិ​បញ្ញា ក៏ដូចជាប្រយុទ្ធប្រឆាំង ​ដើម្បី​ឲ្យ​មាន​ការ​ធ្វើ​ពាណិជ្ជកម្ម​​ដោយ​យុត្តិធម៌រវាងគ្នាទៅវិញទៅមកប៉ុណ្ណោះ៕

មតិយោបល់