ព័ត៌មានជាតិ

រថយន្តកុងតឺន័រ រេចង្កូតឡើងសួន បុកបង្គោលភ្លើង បណ្តាលឲ្យបាក់មួយដើម

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង១១និង ៤០នាទីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រថយន្តកុងតឺន័រមួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន រេចង្កូតឡើងសួន បុកបង្គោលភ្លើងមួយដើម រងការខូចខាត បង្កការភ្ញាក់ផ្អើល ស្ថិតតាមបណ្ដោយផ្លូវ ជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនោះទេ ។ វត្តមានកម្លាំងសមត្ថកិច្ចជំនាញ នៅក្នុងមូលដ្ឋាន លោកក៏បានចុះទៅដល់ចំណុចកើតហេតុខាងលើ ធ្វើការពិនិត្យវាស់វែង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់