ព័ត៌មានជាតិ

​អ្នកណាមិនភ័យ! ដេកក្នុងឡាន គោះទ្វារយ៉ាងណាក៏មិនភ្ញាក់..ផ្អើលពេញរង្វង់មូលផ្សារដើមថ្កូវ

​ភ្នំពេញ: ភ្នាក់ងារ Post News បានរាយការណ៍មកថា មានករណីបុរសម្នាក់អត់ងងុយ បានបើករថយន្ត កាមរីហាយប្រ៊ីត ពាក់ស្លាកលេខ ភ្នំពេញ 2W-1542 ដេកលក់នៅក្នុងរថយន្តដោយចាក់សោ ​បិទទ្វារជិត ធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីគោះទ្វារ កញ្ចក់រថយន្តយ៉ាងណាក៏មិន​ភ្ញាក់។​

ហេតុការណ៍កើតកើតឡើងនៅវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០១៨ នៅម្តុំរង្វង់មូលផ្សារដើមថ្កូវ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

បន្ទាប់ពីប្រជាពលរដ្ឋខំគោះទ្វារខ្លាំងៗ ធ្វើឲ្យបុរសនោះភ្ញាក់ដឹងខ្លួន ក៏បានបើកទ្វាររថយន្ត ហើយភ្លាមៗនោះសមត្ថកិច្ចបាននាំខ្លួនមកកាន់ប៉ុស្តិ៍រដ្ឋបាលផ្សារដើមផ្កូវ ដើម្បីធ្វើការសាកសួរ ហើយបុរសនោះបានបញ្ជាក់ថា រូបគេជាកូនមន្ត្រីប៉ូលិសផងដែរ៕

មតិយោបល់