ព័ត៌មានជាតិ

ករណីបុរស៣នាក់នាំគ្នាទៅឃ្វាលគោវាលស្រែកំពុងជ្រកភ្លៀងក្នុងខ្ទមត្រូវរន្ទះបាញ់បណ្តាលអោយស្លាប់ម្នាក់និងរងរបួស២នាក់…

ក្រចេះ :ម៉ោង១៧:៣០នាទី មានករណីរន្ទះបាញ់បណ្តាលអោយស្លាប់មនុស្ស១នាក់និងរងរបួសចំនួន២នាក់នៅចំណុចខ្ទមស្រែគីឡូ៦ ភូមិឈើទាលភ្លោះលើ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ជនរងគ្រោះទី១ឈ្មោះ អោម ណារេន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឈើទាលភ្លោះលើ ឃុំកញ្ជរ ស្រុកឆ្លង ខេត្តក្រចេះ(ស្លាប់)។
-ជនរងគ្រោះទី២ឈ្មោះ អៀង បូរិន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិឈើទាលភ្លោះលើ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ (រងរបួសធ្ងន់)។ ជនរងគ្រោះទី៣ ឈ្មោះភួង ចន្ទ័មុនី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ (របួសស្រាល)។ អំពីរឿងហេតុ ÷ នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៣ វេលាម៉ោង១៧.៣០ នាទី ជនរងគ្រោះទាំង៣នាក់បានទៅឃ្វាលគោនៅវាលស្រែ នឹងកំពុងជ្រកភ្លៀងក្នុងខ្ទម ពេលនោះរន្ទះបាញ់បណ្តាលអោយស្លាប់ចំនួន១នាក់និងរបួសចំនួន២នាក់តែម្តង។ ករណីនេះកំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកឆ្លូងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកញ្ជរបាន ចុះទៅដល់កន្លែងកើតហេតុពិនិត្យសាកសព រួិុចយើងអាចសន្និដ្ឋានបានថាជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ពិតប្រាកដមែន នឹងបានប្រគល់សាកសព ឱ្យក្រុមគ្រួសារយក ធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នករងរបួសទាំង២នាក់ត្រូវក្រុមគ្រួសារនាំយកទៅព្យាបាលនៅមន្ទីរពេទបង្អែកស្រុកឆ្លូង។

មតិយោបល់