ភ្នំពេញៈ កាលល្ងាចថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៦នេះ លោកវរសេនីយ៍ទោ ភួងសុភី មេបញ្ជការអហខណ្ឌព្រែកព្នៅ នឹង លោកវរសេនីទោ ព្រុំ ស័ក្ដា មេបញ្ជការអហខណ្ឌសែនសុខ ព្រមទាំង ក្រុមការងារបានចុះមកសួរសុខទុក្ខនឹងនាំយកមកនូវអំណោយព្រមទាំងថវិកាមួយចំនួនចែកជូនដល់មជ្ឈមណ្ឌលកុមារកំព្រាស្ថិតក្នុងសង្កាត់គោករកាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
អំណោយដែលអាវុធហត្ថខណ្ឌសែនសុខ នាំយកទៅជួយដល់មណ្ឌលកុមារកំព្រាខាងលើនោះរួមមាន អង្ករ៥០បាវ-ទឹកសុទ្ធ៥០កេះ-ទឹកក្រូច៣០កេះ-ទឹកត្រីនឹងទឹកសីុអីុវ៥០យួរ-មីយេីង៥០កេះតូច-មួកការពារសុវត្តិភាព១៥ ជាមួយគ្នានោះដែរ ក្រុមការងារ បានចែកនំប៉ាវចំនួន១២០នំ និងទឹកក្រូចដបតូចចំនួន១២០ដល់កុមារកំព្រានៅក្នុងពិធីនោះផងដែរ ហើយក៏មានការឧបត្ថម្ភថវិកាចំនួន១.៩០០$ផងដែរ ដែលសរុបរួមគឺអស់៣.៩៧៥ដុល្លា៕
មតិយោបល់