ចំណង់ផ្លូវភេទ គឺ ជាបំណងប្រាថ្នាសម្រាប់សកម្មភាពផ្លូវភេទ ហើយចំណង់ផ្លូវភេទត្រូវបានកំណត់ដោយ កត្តាជិវសាស្ត្រផ្លូវចិត្ត និង សង្គម។ មនុស្សមានចំណង់ផ្លូវភេទតាមរបៀបជាច្រើន (ការចង់បានការបង្ហាញផ្លូវភេទ ឬ អារម្មណ៏ទាក់ទាញផ្លូវភេទ) ហើយការមាន ចំណង់ផ្លូវភេទមិនមែនមានតែវិធីមួយ “ធម្មតា” នោះឡើយ។ ម្យ៉ាងទៀតមនុស្សសឹងតែគ្រប់រូបសុទ្ធតែមានចំណង់ផ្លូវភេទ ជួនកាលមាន ចរិតតឹងតែងថែមទៀតផងមនុស្សអាចមានចំណង់ចំពោះមនុស្សម្នាក់ទៀត (ដែលមានភេទដូចគ្នា ភេទផ្សេងគ្នា ឬភេទទាំងពីរ) ហើយពួកគេ ក៏អាចនឹងមានចំណង់ទូរទៅដែលមិនចាំបាច់មានមនុស្សផ្សេងទៀត។ បន្ថែមពីលើនេះកម្រិតចំណង់ផ្លូវភេទរបស់មនុស្សអាចផ្លាស់ប្តូរក្នុង រយៈពេលដ៏ខ្លី ឬក្នុងដំណើរជីវិតរបស់គេ គេអាចមានចំណង់ផ្លូវភេទរហូតដល់ចុងបញ្ចប់នៃជីវិត បើទោះបីជាការ ឆ្លើយតបខាងរាងកាយ របស់គេមានការផ្លាស់ប្តូរទៅតាមអាយុក៏ដោយ។
ជាញឹកញាប់មនុស្សមានការយល់ច្រលំចំណង់ផ្លូវភេទ ឬការទាក់ទាញផ្លូវភេទទៅនឹង បទពីសោធន៍ផ្នែកមនោសញ្ចេតនា ឬរាងកាយផ្សេងទៀត ។ សម្រាប់មនុស្សជាច្រើនអារម្មណ៍ស្រមើស្រមៃអាចបង្កើត ឬបង្កើនចំណង់ផ្លូវភេទបាន ហើយការគិតដល់សកម្មភាពរួមភេទជារឿងធម្មតា មិនមែនជារឿងគួរខ្មាសអៀនឡើយ និងការប្រើអារម្មណ៏ស្រមើស្រម៉ៃដល់ សកម្មភាពរួមភេទ មិនមែនមានន័យថា ចង់ប្រព្រឹត្តសកម្មភាពនោះឡើយ។ វាមិនមែនមានន័យថា បុគ្គលដែលមានអារម្មណ៍ស្រមើស្រម៉ៃ ដល់ការរួមភេទ នឹងមានការប្រព្រឹត្តតាមការស្រមើស្រម៉ៃរបស់ខ្លួននោះឡើយ។ មានកត្តាមួយចំនួនដូចជា កត្តាសង្គម សញ្ចេតនា និងរូបរាង្គ កាយ បានជួយកំណត់ ចំណង់របស់មនុស្សក្នុងការបង្ហាញពីអារម្មណ៏ផ្លូវភេទ ហើយជារឿយៗ កត្តាទាំងនេះវាមានទំនាក់ទំនងគ្នា។ ដូច្នេះ ហើយ ត្រូវតែធ្វើការគ្រប់គ្រងកុំឱ្យមានបញ្ហា ដូចជាកត្តាសង្គមបានអូសទាញមនុស្សជាពិសេសទៅលើយុវវ័យឱ្យប្រើប្រាស់ នូវគ្រឿងញៀន គ្រឿងស្រវឹងដែលអាចធ្វើឱ្យគេបាត់បង់ស្មារតីនឹង ប្រព្រឹត្តនៅអំពើរមិនត្រឹមត្រូវបាន។
បើទោះបីជាសិទ្ធផ្លូវភេទ ចំណង់ផ្លូវភេទ មិនត្រូវបានគេហាមឃាត់ដល់បុគ្គលម្នាក់ៗក៏ដោយ តែបុគ្គលគ្រប់រូបជាពិសេស យុវវ័យ ដែលជា ទំពាំងស្នងឬស្សីគួរគប្បីត្រូវតែចេះគ្រប់គ្រងនូវអារម្មណ៏ ផ្លូវភេទរបស់ខ្លួន ដែលជំនួសដោយ ការលេងកីឡា អានសៀវភៅ ឬសម្រេច បំណងដោយខ្លួនឯង (សេពកាមដោយដៃ) ។ល។ តែចំពោះយុវវ័យដែលមានដៃគូរហើយមានសកម្មភាពផ្លូវភេទ ត្រូវប្រើប្រាស់ មធ្យោបាយពន្យារកំណើតដូចជាស្រោមអនាម័យបុរស ថ្នាំគ្រាប់ពន្យារកំណើតឱ្យបានត្រឹមត្រូវ ដែលអាចរកបាននៅមណ្ឌលសុខភាព និង គ្លីនីកអង្គការរ៉ាក់។
មតិយោបល់