កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៦ ខែកុម្ភះ ឆ្នា២០១៨ មានករណីអគ្គិភ័យបានឆាបឆេះផ្ទះ លោកយាយម្នាក់ បណ្តាលឲ្យខូចខាតទាំងស្រុង។
ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ជា សាត ភេទស្រី អាយុ៩០ឆ្នាំ ស្នាក់នៅភូមិ ទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ផ្ទះដែលខូចខាតមានទំហំ៤គុណ៦ម៉ែត្រ ដំបូលហ្វីប្រូ ជញ្ជាំងស្លឹករនាបឬស្សី ប្រាក់រៀលចំនួន២៥ម៉ឺន របស់របរក្នុងផ្ទះអស់ទាំងស្រុង មូលហេតុ ក្មេងលេងដែកកេះក្បែរផ្ទះ៕


មតិយោបល់