ព័ត៌មានជាតិ

រយៈពេល១ខែ សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ និងដកហូតម៉ូតូ៦គ្រឿង

សៀមរាប: គិតចាប់ពីថ្ងៃទី០៨ ខែសីហា ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការជាមួយបណ្តាអង្គភាពពាក់ព័ន្ធ បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ ស្រីម្នាក់ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធករណីអំពើលួច នឹងអំពើលួចមានស្ថានទម្ងន់ទោស(កាច់សោ កលួចយកម៉ូតូ) នឹងបានធ្វើការដកហូត ម៉ូតូមកវិញចំនួន០៦គ្រឿង (ដកហូតពីជនសង្ស័យចំនួ០៥គ្រឿង ហើយស្រាវជ្រាវរកឃើញម៉ូតូចំនួន០១គ្រឿង ) នាំមកប្រគល់ជូន ជនរងគ្រោះយកទៅគ្រប់គ្រងប្រើប្រាស់វិញទាំង០៦គ្រឿង ។

ដោយឡែកបក្ខពួករបស់ជនសង្ស័យខាងលើ ដែលនៅសេសសល់កម្លាំងសមត្ថកិច្ចបានកំណត់អត្តសញ្ញាណ និងបន្តធ្វើការស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសបន្ថែម។

ទោះបីជាជនសង្ស័យពាក់ព័ន្ធ នឹងករណីនេះទាំង ត្រូវបានកម្លាំងនគរបាលជំនាញ ធ្វើការឃាត់ខ្លួនបាននិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីទទួលការផ្តន្ទាទោស តាមផ្លូវច្បាប់ ជាបន្តបន្ទាប់យ៉ាងណាក្តី ក្នុងនាម កងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សូមធ្វើការអំពាវនាវដោយទទូច ដល់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ឲ្យបង្កើនការប្រុង ប្រយ័ត្នបន្ថែមទៀតជាពិសេសរាល់ពេលចតម៉ូតូទុកនៅតាមទីសាធារណ: សូមធ្វើការដកកូនសោចេញពីម៉ូតូចាក់សោកងឬច្រវាក់ និងបិទសន្ទះសោ ឲ្យបានត្រឹមត្រូវ ដើម្បីរក្សាសុវត្ថិភាពជៀសវាង មានការធ្វេសប្រហែស ផ្តល់ឱកាសឲ្យជនសង្ស័យ ងាយស្រួលធ្វើសកម្មភាពលួច ៕

មតិយោបល់