ថ្វីបើក្រុម Real Madrid បានត្រៀមទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ទាប់ ក្នុងការប្រមាញ់យក អ្នកចាំទីអេស្ប៉ាញ Devid De Gea ពីក្រុមបីសាចក្រហម Manchester United ក៍ដោយ តែបើក្រឡេកមើលក្លិបអង់គ្លេសមួយនេះវិញ ហាក់មិនចង់លក់ចេញឡើយ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ កាសែត Marca បានឲ្យដឹងថា លោក Jose Mourinho ចង់រក្សាទុក Devid De Gea នៅ Old Trafford បន្តទៀត។ ក្នុងនោះដែរ Man Utd បានព្យាយាមក្រាញននៀល ជាមួយនឹងការបដិសេធលក់ De Gea ទៅកាន់ Bernabeu ជាច្រើនឆ្នាំកន្លងមកហើយ ខណៈ Real Madrid នៅតែមិនព្រមឈប់ឡើយ ក្នុងការតាមទិញ ឲ្យបាននោះ។ Real Madrid បានហ៊ានឲ្យតម្លៃដល់ទៅ ១០០អឺរ៉ូ ដែលជាតម្លៃខ្លួនអ្នកចាំទីខ្ពស់ជាងគេបំផុត ក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដើម្បីទាញចិត្ត Man Utd ឲ្យយល់ព្រមលក់ De Gea ។
យ៉ាងណាវិញនោះ សម្រាប់ក្រុម បីសាចក្រហម Manchester United វិញហាក់នៅតែរក្សាគោលជំហររបស់ពួកគេដដែល ដោយមិនខ្វល់ពីតម្លៃខ្លួនថ្លៃ ឬទាបឡើយ ព្រោះថាក្រុមអង់គ្លេស នៅតែត្រូវការអ្នកចាំទីដ៍ល្អរូបនេះដដែល ក្នុងគោលបំណងចង់ឈ្នះពានជាច្រើន នាពេលខាងមុខនេះ។
មតិយោបល់