ព័ត៌មានជាតិ

ប្រទះឃើញសាកសពស្រ្តីម្នាក់ នៅម្ដុំដីឡូត៍លីយ៉ុងផាត់

ភ្នំពេញ: សាកសពស្រ្តីម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញកាលពីព្រលប់ថ្ងៃទី១៤ ខែមិថុនា ដោយពេលយប់ពេកសមត្ថកិច្ចក៏លើកពេលចុះពិនិត្យនៅព្រឹកថ្ងៃទី១៥ ខែមិថុនា នេះវិញ ។

សាកសពស្ត្រីដែលគេប្រទះឃើញខាងលើ គឺស្ថិតនៅម្ដុំស្ពានលីយ៉ុងផាត់ចុះពីវង្វល់មូលប្រហែល១៥ម៉ែត្រ នៅក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។

ខណ:ពេលនេះ សមត្ថកិច្ចកំពុងពិនិត្យសាកសព តែទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយសពស្រ្តីខាងលើពាក់អាវយឺតពណ៌ស ខោសាច់ក្រណាត់ពណ៌ខ្មៅ និងមានកាបូបស្ពាយពណ៌ផ្កាឈូក១ នៅក្បែរសាកសព៕

មតិយោបល់