ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីមនុស្សឃាតដោយអចេតនានិងបទប្រកបវិជ្ជា ជីវៈសុខាភិបាលដោយខុសច្បាប់

ត្បូងឃ្មុំ: ជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីមនុស្សឃាតដោយអចេតនានិងបទប្រកបវិជ្ជា ជីវ:សុខាភិបាលដោយខុសច្បាប់ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ ចេញដីកា លេខ៣៣៨ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩បង្គាប់ឱ្យឃុំខ្លួន ក្រោយ ពីកម្លាំងជំនាញនៃអធិការដ្ឋាននគរ បាលស្រុកពញាក្រែកធ្វើការស្រាវជ្រាវស៊ើបអង្កេតកាល ពីវេលាម៉ោង១៣និង០០នាទី ថ្ងៃទី២៧ ខែ សីហា ឆ្នាំ២០១៩ នៅចំណុចភូមិកន្ទួតឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ជនសង្ស័យឈ្មោះស៊ុត ភារម្យភេទប្រុស អាយុ៣៩ឆ្នាំ ជាតិខ្មែរ រស់នៅភូមិកោងកាង ៣ ឃុំកណ្ដោលជ្រុំស្រុកពញាក្រែកខេត្តត្បូងឃ្មុំ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ ចេញដីកាឃុំខ្លួននៅថ្ងៃទី២៩ខែសីហា ឆ្នាំ២០១៩នេះ។

មតិយោបល់