ព័ត៌មានជាតិ

ក្រុម​ចោរ​បាន​ចូល​លួច​ទូរ​ដែក​ ក្នុង​បុរី​ចំការមន​ គិត​ជា​ទឹកប្រាក់​ជាង​ ៣០​ម៉ឺន​ដុល្លារ​

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្រុម​ចោរ​បាន​ចូល​លួច​ទូរ​ដែក​ក្នុង​បុរី​ចំការមន​គិត​ជា​ទឹកប្រាក់​ជាង​៣០​ម៉ឺន​ដុល្លារ​។​ ហេ​ហេតុការណ៍​ខាងលើ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ នៅ​ក្នុងផ្ទះ​លេខ​D២៩​ បុរី​ចំការមន​ ផ្លូវ​D​បេតុង​ ក្រុម​៦​ ភូមិ​ទី​១០​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​។​

​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ម្ចាស់​រង​គ្រោះ​ឈ្មោះ​LI​ TAO​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ ជនជាតិ​ចិន​ សញ្ជាតិ​ខ្មែរ​ មុខរបរ​ អ្នកជំនួញ​ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ​។​

​សម្ភារៈ​បាត់បង់ៈ​ចិញ្ចៀន​លោហធាតុ​ពណ៌​ស​ មួយ​វង់​ តម្លៃ​ប្រហែល​ ១៥០០០​ដុល្លារ​,​កងដៃ​លោហធាតុ​ពណ៌​ស​ដាំ​ត្បូង​ពេជ្រ​តម្លៃ​ ១០០០០​ម៉ឺន​ដុល្លារ​,​ ក្រវិល​ដាំ​ត្បូង​ពេជ្រ​០១​គូរ​តម្លៃ​ប្រហែល​៣​ម៉ឺន​ដុល្លារ​,​ចិញ្ចៀន​និង​ខ្សែ​ក​លោហធាតុ​ពណ៌​ស​មួយ​ចំនួន​ទៀត​ប្រហែល​ ១០០០០​ម៉ឺន​ដុល្លារ​,​ បណ្ណ​បញ្ញើ​ប្រាក់​ធនាគារ​ប្រៃ​ណី​យ៍​០១​សន្លឹក​លុយ​ចំនួន​៣​ម៉ឺន​ដុល្លារ​,​កាក់​មាសប្រាក់​ប្រហែល​៥០​កាក់​តម្លៃ​៣​ម៉ឺន​ដុល្លារ​ជាង​,​កាបូបស្ពាយ​ម៉ាក​LV​ ពណ៌​ខ្មៅ​ មួយ​តម្លៃ​២០០០​ដុល្លារ​,​ប្លង់​ផ្ទះ​លេខ​C៦​ ០២,​ វិមាន​កូ​លាប​០១,​ ប្លង់​ដី​នៅ​សង្កាត់​ភ្នំពេញ​ថ្មី​០១​សន្លឹក​,​ ប្លង់​ផ្ទះ​លេខ​៩២៣-SA(C២)​នៅ​សង្កាត់​ អូរ​ឡាំ​ពិ​ច​,​ ប្លង់​ខុន​ដូរ​រី​វើ​វ៉ា​កោះ​ពេជ្រ​០១,​ពាក្យ​ស្នើរ​កាន់កាប់​ដីធ្លី​នៅ​ខេត្ត​សៀម​​រាម​០១​សន្លឹក​,​នាឡិការ​ដៃ​ចំនួន​០៤​គ្រឿង​សរុប​តម្លៃ​១៦​ម៉ឺន​ដុល្លារ​,​ចិញ្ចៀនពេជ្រ​១​គ្រាប់​តម្លៃ​៤​ម៉ឺន​ដុល្លារ​។​ សម្ភារៈ​ដកហូត​ស្លាកស្នាម​ក្រ​យ៉ៅ​ម្រាមដៃ​០១​កន្លែង​។​

​ប្រភព​ពី​ឈ្មោះ​ ដា​ ធា​រី​ ភេទ​ស្រី​ អាយុ​៣០​ឆ្នាំ​ មុខរបរ​អ្នកបម្រើ​ ទីលំនៅ​ផ្ទះ​លេខ​៩២៤​ ផ្លូវលំ​ ភូមិ​តា​រាប​ដូន​ស​ ឃុំ​គគី​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ​បានអោយ​ដឹង​ថា​នៅ​ថ្ងៃ​ទី​២១​ ខែ​ ​វិច្ឆិកា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​០៧​និង​២០​នាទី​ ម្ចាស់ផ្ទះ​និង​ក្រុម​គ្រួ​សារបាន​ចេញ​ទៅ​ដើរ​លេង​បាត់​ចំណែក​នាង​ខ្ញុំ​ក៏​នៅ​បោសសំអាត​ផ្ទះ​រួច​រហូត​ដល់​ម៉ោង​១២​និង​២០​នាទី​ នាង​ខ្ញុំ​ចាក់សោរ​ទ្វារផ្ទះ​នឹង​ទ្វាររបង​គ្រាន់តែ​ខ្ទាស់​ពុំ​មាន​ចាក់សោរ​ទេ​ចេញ​ទៅ​ផ្ទះ​របស់ខ្ញុំ​នៅ​កៀនស្វាយ​ខេត្តកណ្តាល​លុះដល់​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ វេលា​០៨​និង​៣០​នាទី​ នាង​ខ្ញុំ​ក៏​ត្រឡប់​មក​វិញ​បើកទ្វារ​របង​ចូល​ ស្រាប់តែ​ឃើញ​ទ្វារផ្ទះ​គ្រាន់តែ​បិទ​ផ្អឹប​និងកូនសោរ​ឡាន​និង​សោរ​ផ្ទះ​នៅ​លើ​កៅអី​ខាងក្រៅ​ នាង​ខ្ញុំ​ក៏​ឡើង​ទៅ​លើ​ផ្ទះ​ឃើញ​ទូរ​ដែក​ក្នុង​បន្ទប់​ម្ចាស់ផ្ទះ​បាត់​ នាង​ខ្ញុំ​ក៏​ទូរស័ព្ទ​ទៅ​អ្នកបកប្រែ​ម្ចាស់ផ្ទះ​អោយ​ប្រាប់​ទៅ​ម្ចាស់ផ្ទះ​ថា​មាន​ចោរ​ចូល​លួច​ទូរ​ដែក​។​

​ប្រភព​ពី​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​០៩​និង​១០​នាទី​ខ្ញុំ​និង​ប្រពន្ធ​កូន​និង​ឪពុក​ម្តាយ​ខ្ញុំ​បាន​ចេញពីផ្ទះ​ទៅ​ដើរ​លេង​នៅ​ខេត្ត​ កោះកុង​ ទុក​អោយ​អ្នកបម្រើ​ឈ្មោះ​ ដា​ ធា​រី​ នៅ​មើល​ផ្ទះ​លុះដល់​ថ្ងៃ​ទី​ ២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ ខ្ញុំ​និង​ក្រុម​គ្រួ​សារបាន​ជិះ​យន្តហោះ​ទៅ​លេង​ប្រទេស​ថៃ​​រហូត​ដល់​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ វេលា​១០​និង​៣០​នាទី​ ឈ្មោះ​យ៉ាំ​ង​ ឡឺ​ ភេទ​ប្រុស​ជា​អ្នកបកប្រែ​អោយ​ខ្ញុំ​បាន​ទូរស័ព្ទ​មក​ប្រាប់​ខ្ញុំ​ថា​មាន​ចោរលួច​ទូរ​ដែក​ក្នុងផ្ទះ​។​ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ ៕

មតិយោបល់