កំពង់ធំៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តដឹកប្រេងឥន្ទនៈក្រុមហ៊ុនTOTAL បានបុកម៉ូតូសង់សេ១២៥ បណ្តាលឲ្យបុរសម្នាក់ ស្លាប់ភ្លាមៗ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៥និង៥២នាទីល្ងាច ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១១៦-១១៧ ភូមិសំរោង ឃុុបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តម៉ាក CHENG LONG របស់ក្រុមហ៊ុនប្រេងTOTAL ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-2647 បើកបរពីជើងទៅត្បូង បានបុកជាមួយនឹងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1B-5973 បើកបរពីត្បូងទៅជើង ដោយឈ្មោះ ពៅ វុទ្ធី ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល បណ្តាលស្លាប់នៅកន្លែងកើតហេតុតែម្តង ហើយមូលហេតុ ជាបឋមបង្កដោយអ្នកបើកបរម៉ូតូបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ រួមផ្សំនឹងរថយន្តមិនប្រកាន់ស្តាំ។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង នាំយករថយន្តបង្កនិងម៉ូតូទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដោះស្រាយគ្នាតាមច្បាប់បន្តទៀត។ ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់