ព័ត៌មានជាតិ

រថយន្ត Ford Ranger បុកគ្នាជាមួយរថយន្តបែនដឹកដី ហើយជ្រុលទៅបុកម៉ូតូគ្រឿងទៀត បណ្ដាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ៣និង១០នាទីរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ស្ថិតក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត Ford Ranger ស្លាកលេខ កម្ពុជា H.R.0012 បុកគ្នាជាមួយរថយន្តបែនដឹកដីមួយគ្រឿង ហើយរថយន្តបែនដឹកដីនោះក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យម៉ូតូនៅក្រោមរថយន្ត និងមនុស្សម្នាក់រងរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ ចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយបន្តតាមនីតិវិធី៕

មតិយោបល់