ឧត្តរមានជ័យៈ លោកអធិការរងស្រុកអន្លង់វែង ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់Post Newsថា មានករណីប្រទះឃើញសពបុរសម្នាក់ ដេកស្លាប់ដោយមានសភាពហើមស្អុយទៅហើយ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅធ្វើការពិនិត្យ កាលពីព្រឹកថ្ងៃ៩ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចម្តុំចង្កេះភ្នំដងរែក ភូមិជើងភ្នំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សពជនរងគ្រោះខាងលើនេះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ មានវ័យចន្លោះពី ៥០ ទៅ៦០ឆ្នាំ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យបានចុះមកធ្វើការពិនិត្យសពដល់កន្លែងកើតហេតុ បានឲ្យដឹងថា សពជនរងគ្រោះស្លាប់ដោយសារតែខ្យល់.គ សង្ស័យបណ្តាលមកពីហូបស្រាច្រើនពេក ហើយបច្ចុប្បន្នសមត្ថកិច្ចនិងអាជ្ញាធរមូលហេតុ កំពុងតែស្វែងរកសាច់ញាតិសពដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់