ព័ត៌មានកីឡា

ឈឿន ឆៃដែន នឹងត្រូវឡើងតតាំងជាមួយកីឡាករថៃ Khunkla Sor.Anucha យប់នេះ

អ្នកប្រដាល់គុនខ្មែរមកពីក្លិបនិរោធមានជ័យ ឈឿន ឆៃដែន នឹងត្រូវប្រកួតជាមួយកីឡាករថៃ Khunkla Sor.Anucha ក្នុងកម្មវិធីជើងឯកលេខ១ គូប៊ូតា ចាប់ពីវេលាម៉ោង ៧ យប់តទៅ នាសង្វៀនបាយ័នស្ទឹងមានជ័យ។

ឆៃដែន ធ្លាប់ជាអតីតម្ចាស់ខ្សែក្រវាត់ជើងឯកទម្ងន់ ៦០ គីឡូក្រាម របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយក្នុងប្រវត្តប្រកួត ៩៥ លើក ទទួលបានជ័យជម្នះ ៦៧ លើក ចាញ់ ២៣ លើក នឹងស្មើ ០៥ លើក ធ្លាប់ផ្លួលគូប្រកួតឲ្យសន្លប់ចំនួន ២៤ លើក។

ក្នុងជំនួបប្រកួតអន្តរជាតិនេះ ក៏នៅមានមួយគូទៀត ដែលកីឡាករ ចាន់ ប៊ុនហឿន ត្រូវជួបប្រកួតជាមួយកីឡាករ Petchmorokod Sor. Singhanum មកពីប្រទេសថៃ នឹងប្រភេទទម្ងន់ ៦០ គីឡូក្រាម ដូចគ្នា ៕

មតិយោបល់