ស្ទឹងត្រែងៈ មានករណីស្រ្តីម្នាក់ ដើមឈើរលំសង្កាត់ពីលើ បណ្តាលឲ្យសន្លប់បាត់ស្មារតី ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត។
ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី៩ ខែកុម្ភះ ឆ្នាំ២០១៨ វេលាម៉ោង១២និង៣៤នាទីថ្ងៃត្រង់ ស្ថិតនៅចំណុចត្រពាំសង្កែ ភូមិស្តៅមួយ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ជនរងគ្រោះមានឈ្មោះ ឈឿន តី ភេទស្រី អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅខេត្តសៀមរាប មូលហេតុ ប្តីជនរងគ្រោះកាប់រំលំដើមឈើ ធ្វើចំការទៅទើនិងដើម ឈើមួយដើមទៀត ដោយពុំធ្លាក់ដល់ដី ពេលនោះប្រពន្ធរបស់គាត់ដើរពីក្រោម ឈើក៏បានរអិលធ្លាក់សង្កត់ពីលើ បណ្តាលឲ្យសន្លប់ រួចប្តីនិងសាច់ញាតិដឹក ទៅសង្រោះនៅមន្ទីរពេទ្យខេត្ត៕


មតិយោបល់