ព័ត៌មានជាតិ

អាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធគ្រឿងញៀន

សៀមរាប: កាលពីវេលាម៉ោង១រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនខេត្ត បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ នៅចំណុចភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ជនសង្ស័យទាំង៥នាក់ទី១.ឈ្មោះ ម៉ៅ ប៊ុនហួរ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ទី២.ឈ្មោះ ដាវ សុម៉ាឌី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ក្រុងសៀមរាប។ ទី៣.ឈ្មោះ សុខ មករា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកសណ្ឋាគារទីលំនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។ ទី៤.ឈ្មោះ ពុយ ពៅ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងដែក ទីលំនៅភូមិឃុនមោក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ទី៥.ឈ្មោះ ម៉ុង សុភារិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាងដែក ទីលំនៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ ម៉ាទឹកកក២កញ្ចប់ ទម្ងន់៣,៨៧ក្រាម ទូរស័ព្ទ០៥គ្រឿង។ បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់