ព័ត៌មានជាតិ

ស្រវឹងខួបដេកស្លាប់ ក្នុងអង្រឹងរោងចំការស្វាយ

កំពង់ស្ពឺ: បុរសផឹកស្រា ស្រវឹងខួបរាល់ថ្ងៃបានដេកស្លាប់ ក្នុងអង្រឹងរោងចម្ការស្វាយ លុះព្រឹកឡើងទើបដឹងបង្កភាពភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤ ទាបភ្លឺ ថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០១៦នេះ ក្នុងភូមិតាំងស្នោរ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

លោក អធិការនគបាល ស្រុកសំរោងទង ឃុត សុផល បានប្រាប់ថា ជនរងគ្រោះមានឈ្មោះ លឹម សិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំ​ខាងលើ (ជាមនុស្សផឹកស្រាជាប្រចាំថ្ងៃ) បានដេកស្លាប់ក្នុងអង្រឹង រោងចម្ការស្វាយ របស់ឈ្មោះ ទូច ឃួន ភេទប្រុស អាយុ៥៦ឆ្នាំ ស្ថិតនៅភូមិតាំ​ង​ស្នោរ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោក បន្តថា ជនរងគ្រោះជាមនុស្សស្រវឹងរាល់រាល់ថ្ងៃផឹកស្រាដាច់បាយដាច់ទឹក ដោយមុនកើតហេតុស្រវឹង បានដេកក្នុងអង្រឹងចម្ការស្វាយខាងលើលុះ​ជិតព្រឹក ដាស់អត់ងើបទើបដឹងថាស្លាប់ ក៏រាយការណ៍មកសមត្ថកិច្ចតែម្តង ។

ករណីនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការពិនិត្យធ្វើកោសល្យវិច័្ឆយ លើសាកសព គ្មានស្លាកស្នាម អ្វីទាំងអស់ ដោយមានការចូលរួមពីលោកមេភូមិ មេឃុំ និងក្រុមគ្រួសារជនរងគ្រោះ ដោយទទួលស្គាល់ថា ជនរងគ្រោះ ពិតជាបានស្លាប់ដោយខ្លួនឯងពិតប្រាកដមែន បច្ចុប្បន្នសាកសពជនរង​គ្រោះ​ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

ខ្យល់គរ ស្លាប់

ខ្យល់គរ ស្លាប់

ខ្យល់គរ ស្លាប់

ខ្យល់គរ ស្លាប់

ខ្យល់គរ ស្លាប់

មតិយោបល់