ព័ត៌មានសុខភាព

មិនគួរឲ្យជឿ! គ្រាប់ល្ពៅមានឥទ្ធិពលចំពោះសុខភាពខ្លាំងយ៉ាងនេះសោះ

តើអ្នកតែងតែបោះចោលគ្រាប់ល្ពៅមែនទេ? បើដូច្នោះមែនគួរឈប់ទម្លាប់បែបនេះទៀតទៅ ព្រោះគ្រាប់ល្ពៅត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗដែលអាចជួយព្យាបាលបញ្ហារលាក កាត់បន្ថយកូលេស្តេរ៉ុល បង្ការជំងឺមហារីក សម្អាតប្លោក បញ្ចេញជាតិពុលចេញពីរាងកាយ រួមទាំងអត្ថប្រយោជាន៍ជាច្រើនទៀត។ ហេតុនេះហើយ ទើបអ្នកជំនាញបានផ្តល់អនុវសាសន៍ឲ្យគ្រប់គ្នាទទួលគ្រាប់ល្ពៅយ៉ាងហោចណាស់មួយស្លាបព្រាបាយជារៀងរាល់ថ្ងៃ។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដែលបានមកពីការទទួលទានគ្រាប់ល្ពៅ៖

១.រក្សាបេះដូងឲ្យមានសុខភាពល្អ
គ្រាប់ល្ពៅសម្បូរទៅដោយខ្លាញ់ល្អ ជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានប្រប្រយោន៍បំផុតសម្រាប់បេះដូង។ ជាពិសេសអាស៊ីតខ្លាញ់ monounsaturated អាចជួយកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ និងបង្កើនកូលេស្តេរ៉ុលល្អជំនួសវិញ។

២.ប្រឆាំងនឹងការរលាក
សារធាតុប្រឆាំងនឹងការរលាកនៅក្នុងគ្រាប់ល្ពៅ ត្រូវបានគេរកឃើញថា មានសមត្ថភាពអាចកាត់បន្ថយការឈឺចាប់ដោយសារតែការរលាកពូកែបំផុត។ ប្រសិនបើអ្នកមានការឈឺចាប់ក្នុងសន្លាក់ អ្នកគួរតែទទួលទានគ្រាប់ល្ពៅ ឬប្រើប្រាស់ប្រេងគ្រាប់ល្ពៅដើម្បីធ្វើការព្យាបាល។

៣.ពង្រឹងប្រព័ន្ធភាពស៊ាំ
គ្រាប់ល្ពៅមានសារធាតុ phytochemicals និងសាធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែលអាចជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ និងជៀសផុតពីជំងឺផ្សេងៗ។ សារធាតុទាំងនេះមានលទ្ធភាពអាចកាត់បន្ថយការឆ្លងមេរោគ ដែលអាចនាំឲ្យមានជំងឺផ្តាសាយ និងជំងឺផ្សេងៗ។

៤.ជួយសម្រកទម្ងន់
គ្រាប់ល្ពៅ គឺជាអាហារសម្រន់ដ៏ល្អបំផុតក្នុងចំណោមអាហារសម្រកទម្ងន់ទាំងឡាយ។ អ្វីដែលពិសេសនោះ គឺគ្រាប់ល្ពៅមានជាតិសរសៃខ្ពស់ដែលធ្វើឲ្យអ្នកឆ្អែតបានយូរ និងកាត់បន្ថយចំណង់អាហារ។

៥.កាត់បន្ថយហានិភ័យនៃជំងឺមហារីក
ការទទួលទានគ្រាប់ល្ពៅ ជាទៀងទាត់អាចកាត់បន្ថយជំងឺមហារីកសុដន់ មហារីកសួត មហារីកក្រពះ មហារីកក្រពេញប្រូស្តាត និងមហារីកពោះវៀនធំ។ ស្ត្រីក្រោយអស់រដូវមានហានិភ័យនៃជំងឺមហារីកសុដន់ខ្ពស់ ដូច្នេះគួរតែទម្លាប់ទទួលទានគ្រាប់ល្ពៅ។

៦.ជួយឲ្យប្លោកនោមមានសុខភាពល្អ
ការសិក្សាមួយបានកត់សម្គាល់ឃើញថា ការទទួលទានគ្រាប់ល្ពៅអាចជួយរក្សាតម្រងនោមឲ្យមានសុខភាពល្អ មិនតែប៉ុណ្ណោះវាក៏អាចព្យាបាលជំងឺមហារីកក្រពេញប្រូស្តាត់ផងដែរ។

៧.កាត់បន្ថយជំងឺទឹកនោមផ្អែម
គ្រាប់ល្ពៅមានសមត្ថភាពអាចជួយកាត់បន្ថយជាតិស្ករក្នុងឈាម និងជាអាហារដ៏ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២ គួរទទួលទានគ្រាប់ល្ពៅព្រោះវាមានឥទ្ធិពលវិជ្ជមានទៅលើជំងឺប្រភេទនេះ។ គ្រាប់ល្ពៅក៏អាចជួយធ្វើឲ្យប្រសើរឡើងនូវអាំងស៊ុយលីនចំពោះអ្នកជំងឺទឹកនោមផ្អែម និងកាត់បន្ថយភាពតានតឹងនៃអុកស៊ីតកម្ម។

៨.មានសារធាតុម៉ាញ៉េស្យូមខ្ពស់
គ្រាប់ល្ពៅ គឺជាប្រភពដ៏ល្អបំផុតនៃម៉ាញ៉េស្យូម ដែលជាសារធាតុរ៉ែដ៏សំខាន់សម្រាប់រាងកាយ។ វាអាចជួយគ្រប់គ្រងសម្ពាធឈាម កាត់បន្ថយបញ្ហាប្រឈមនឹងជំងឺបេះដូង រក្សាឆ្អឹងឲ្យមានសុខភាពល្អ និងគ្រប់គ្រងជាតិស្ករក្នុងឈាម។

៩.ជួយជំរុញដល់ការលូតលាស់នៃសក់
គ្រាប់ល្ពៅ មានអាស៊ីតអាមីណូ ដែលអាចទទួលខុសត្រូវចំពោះកំណើននៃសក់។ លើសពីនេះ វីតាមីន C នៅក្នុងគ្រាប់ល្ពៅដើរតួនាទីយ៉ាងសំខាន់ក្នុងការលូតលាស់នៃសរសៃសក់ ប្រសិនបើសិនបើអ្នកញ៉ាំរាល់ថ្ងៃកាន់តែប្រសើរ៕

ប្រភព៖ boldsky

មតិយោបល់