ព័ត៌មានជាតិ

សាហាវណាស់! ផឹកស៊ីជាមួយគ្នាសោះ ឈានទៅដល់ការសម្លាប់!

មណ្ឌលគិរីៈ លោកវរសេនីយ៍ទោ កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ បានប្រាប់Post Newsថា មានករណីឃាតកម្មមួយបានកើតឡើង ដោយជនសង្ស័យម្នាក់ បានធ្វើសកម្មភាពសម្លាប់បុរសម្នាក់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម រួចគេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចសមុទ្រឈើ ក្នុងភូមិឡៅការ ឃុំសុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ជនរងគ្រោះឈ្មោះ ភក្ត្រ័ ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបង (គ្មានសាវតា) ។ ចំណែកជនសង្ស័យឈ្មោះ
សុន វណ្ណា ភេទប្រុស អាយុ៥០ឆ្នាំ ទីលំនៅកំណើត ភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ធ្លាប់មានប្រពន្ធ២ តែបែកគ្នាអស់។

ចំណែកមូលហេតុ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ស្រវឹងស្រាឈ្លោះគ្នា ហើយជនសង្ស័យជាមនុស្សមានបញ្ហាសសៃប្រសាទ បច្ចុប្បន្នជនសង្ស័យខាងលើ​កំពុងរត់គេចខ្លួន៕

មតិយោបល់