ព្រះសីហនុៈ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីបានយកកាំបិតកាប់ទៅលើប្រពន្ធខ្លួន បណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៥និង១០នាទីព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ព្រះសីហនុ។
ជនរងគ្រោះមានឈ្មោះ សាក់ ស្រី អាយុ៥៣ឆ្នាំ ត្រូវជាប្រពន្ធឈ្មោះ ជា នៅ ភេទប្រុស អាយុ៥២ឆ្នាំ ទាំង២នាក់ស្នាក់នៅភូមិឃុំកើតហេតុ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងសាកសួរជនសង្ស័យ រួចកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់