ព័ត៌មានជាតិ

កំពង​ផែ​ទំនប់រលក​ក្រុងព្រះសីហនុ​ជា​តំបន់​ផ្តល់​ភាព​សុខសាន្ត​បំផុត​បទល្មើស​រកស៊ី​ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ​

​ខេត្ត​ព្រះសីហនុ​៖​សំរាប់​ក្រុង និង ខេត្ត​ព្រះសីហនុ​បើ​និយាយ​ពីរ​បទល្មើស​រកស៊ី​ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ​គ្រប់​សារពើ​នាំចូល​ពី​ប្រទេស​វៀតណាម​ក៍​ដូចជា​ប្រទេស​ថៃ​គឺ​ជាប់​លេខ​មួយ​ហើយ​កំពង់ផែ​ដែល​ផ្តល់​ភាពសុខសាន្ត​ជាងគេ​ក្នុង​អំពើរ​ល្មើសច្បាប់​នេះ​គឺ​កំពង់ផែ​តំបន់​ទំនប់រលក​ក្រុងព្រះសីហនុ​តែម្តង​ដោយ​ក្នុង​មួយថ្ងៃៗ​ទំនិញ​គ្រប់​សារពើ​ត្រូវបាន​ក្រុម​ឈ្មូញ​ដឹក​តាម​ទូក​នាំ​ចូល​មក​កាន់​កំពង់ផែ​តំបន់​នេះ​ដូច​ដង្ហែ​បុណ្យកឋិន​ហើយ​ការដឹកជញ្ជូន​យកទៅ​លក់​ចែកចាយ​បន្ត​គឺ​គេ​ធ្វើឡើង​យ៉ាង​រលូន​នៅពេល​យប់​។​សកម្មភាព​រកស៊ី​ល្មើស​ច្បាប់​បាន​យ៉ាង​កាក់កប​ដូចនេះ​ត្រូវបាន​គេ​សង្ស័យ​ថា​វា​ជាការ​ត្រូវរ៉ូវ​រវាង​ក្រុម​ជនល្មើស​និង​ក្រុម​សមត្ថកិច្ច​ពាក់​ពន្ធ័​ចាប់​តាំងពីរ​នៅ​លើ​ដែន​ផ្ទៃ​ទឹក​រហូតដល់​ដែនដី​គោក​យ៉ាង​ពិតប្រាកដ​ទើប​បានជា​មាន​ភាពរលូន​ដូចនេះ​។​
​ ​ដោយឡែក​សំរាប់​បទល្មើស​រកស៊ី​ដឹកជញ្ជូន​ប្រេង​គេចពន្ធ​នាំចូល​ពី​របរ​ទេស​វិញ​ក៍​កំពង់​ត្រូវបាន​គេ​មើលឃើញ​ថា​ក្រុម​ឈ្មូញ​បាន​ប្តូរ​វិធីសាស្ត្រ​បទល្មើស​ថ្មី​ហើយ​ដោយ​ពីរ​មុខ​ប្រេង​គេច​ពន្ធ​យក​មក​ស្តុប​ទុក​លើ​ដីគោក​រូចហើយ​បាន​ធ្វើ​ការ​ចែកចាយ​លក់​បន្ត​ប៉ុន្តែរ​សំរាប់​បច្ចុប្បន្ន​ប្រេង​ដែល​សំរាប់​លក់​ឲ្យ​ក្រុមទូក​នេសាទ​គេ​មិន​ធ្វើ​ដូច​មុនៗ​ទេ​(​ពីមុន​នាំ​ប្រេង​យកមក​លក់​ឲ្យ​ស្រស់ៗ​ដល់​កន្លែង​ចតទូក​តែម្តង​)​តែ​ឥឡូវ​គេ​ប្តូរ​វិធីសាស្ត្រ​ថ្មី​ប្រេង​ទាំងនោះ​មិន​ត្រូវបាន​គេ​នាំ​មកកាន់​ដីគោក​ដូច​មុន​ទៀត​ទេ​ដោយ​ការលក់ដូរ​គឺ​គេ​ធ្វើឡើង​តាម​របៀប​ទិញ​លក់​(​បុង​ប្រេង​)​នៅលើ​ដី​គោ​ករូច​ហើយ​កាន់​បុង​ប្រេង​ទៅបើក​ប្រេង​នៅក្នុង​លំហរ​សមុទ្រ​។​សកម្មភាព​ការលក់ដូរ​ប្រេង​ល្មើស​ច្បាប់​សំរាប់​ទូក​នេសាទ​ដូចនេះ​វា​ជា​វិធិ​សា​ស្ត្រី​ថ្មី​និង​ល្អ​បំផុត​សំរាប់​ក្រុម​ល្មើស​ពីរ​ព្រោះថា​គ្រប់​ទូក​នេសាទ​តូច​ធំ​ទាំង​អស់​នៅ​ខេត្ត​ព្រះសីហនុ​មាន​ចំនូ​ន​ប្រមាណ​ជាង​៤០០០​ទូក​គឺ​ទូក​មួយ​ណា​ក៍​ទិញ​ប្រេង​ខុសច្បាប់​នេះ​ប្រើប្រាស់​ផងដែរ​ពោល​គឺ​មិន​មាន​ទូក​នេសាទ​ណាមួយ​ទិញ​ប្រេង​ស្រប់ច្បាប់​យក​ទៅ​ប្រើប្រាស់​នោះឡើយ​(​ដោយសារ​តែ​តម្លែ​ថ្លែ​)​។​
​ ​.​ពាក់​ពន្ធ័​បញ្ហារ​ការទិញ​ប្រេង​បែប​ខាងលើ​នេះ​ត្រូ​បាន​បងប្រុស​ឈ្មោះ ស៊ុះ យា រស់នៅ​តំបន់​ទំនប់រលក​មាន​មុខរបរ​នេសាទ​បាន​និយាយ​រៀបរាប់​ប្រាប់ឲ្យដឹង​ថា​ការទិញ​ប្រេងម៉ាស៊ូត​សំរាប់​ប្រើប្រាស់​ទូក​នេសាទ​គេ​ធ្វើ​របៀប​ល​ក់បុង​នៅ​លើ​គោក​ហើយ​កាន់​បុងទៅ​ចាក់ប្រេង​នៅ​កណ្តាល​សមុទ្រ​ដូចនេះ​ទើប​និង​កើត​មាន​រយៈពេល​២​ទៅ​៣​ខែ​នេះ​ទេ​ពោល​គឺ​គេ​ប្រើ​វិធី​បែបនេះ​ស្របពេល​ដែល​រាជ​រដ្ឋា​រឹតបន្តឹង​ការនាំ​ប្រេង​គេច​ពន្ធ​មក​លក់​ក្នុង​ស្រុក​។​ដោយ​ចាប់​តាំងពីរ​ពេលនោះ​មក​ក្រុម​ឈ្មូញ​រកស៊ី​ប្រេង​ខុស​ច្បាប់​គេ​ធ្វើ​របៀប​នេះ​រហូត​និង​មិន​ហាន​ដឹក​ប្រេង​មក​ដីគោក​ធ្វើ​ការលក់ដូរ​ឆៅៗ​ដូច​មុន​នោះ​ឡើយ​ព្រោះ​ខា្ល​ចគ​យចាប់​។​ហើយ​នៅក្នុង​ចំណោម​មេ​ឈ្មូញ​រក​ស៊ីប្រេង​ខុស​ច្បាប់​ទាំងអស់​គេ​សង្កេតឃើញ​នៅ​មាន​តែ​ឈ្មូញ​ម្នាក់​(​ឈ្មោះ​ចិត​)​ប៉ុណ្ណុះ​ដោយ​មេ​ឈ្មូញ​ឈ្មោះ​ចិត​នេះ​គឺជា​មនុស្ស​មាន​ឥទ្ធិពល​បំផុត​នៅ​ទឹកដី​ក្រុង​.​ខេត្ត​ព្រះសីហនុ​ពីព្រោះ​ពូជ​ពង់​ខ្សែស្រឡាយ​មេ​ឈ្មូញ​ម្នាក់​នេះ​គឺ​សុទ្ធសឹង​ជា​មុន​ស្សមាន​លុយ​មាន​បុណ្យ​សក្ក័​ធំ​ទាំងអស់​ដូចនេះ​ការរកស៊ី​ល្មើស​ច្បាប់​របស់​គេ​មិន​មាន​សមត្ថកិច្ច​ណា​ម្នាក់​ហ៊ាន​ជាមូយ​ឡើយ​ដោយ​ប្រេងម៉ាស៊ូត​គេ​ពន្ធ​ដែល​គេ​នាំ​ចូល​មក​ដីគោក​ចូល​តាម​ចំណុច​អតីត​បន្ទាយវិរៈ​លេខ​៣៤០​ប៉ូលីស​ព្រំដែន​ទឹក​ស្ថិតនៅ​ក្នុង​ភូម​លេខ​៦​សង្កាត់​លេខ​៤​ក្រុង​ព្រះសីហនុ​ក្នុង​មួយ​យប់ៗ​មិនតិច​ជា​១០​ឡាន​ទៅ​១២​ឡាន​នោះ​ឡើយ​រូ​ច​ហើយ​ដឹក​ចេញ​ទៅ​តាម​ផ្លូវ​ថ្មី​ឆ្ពោះ​ទៅកាន់​ផ្លូវជាតិ​លេខ​៤​ដើម្បី​បន្ត​យកទៅ​លក់​តាម​តំបន់​ដែល​ពូកគេ​បានគ្រោង​ទុក​ដូចជា​តំបន់​កោះ​ខ្យង់​.​វាលរេញ​.​ស្រែអំបិល​.​ស្ទឹងហាវ​រូ​ម​និង​ក្រុងព្រះសីហនុ​ផងដែរ​ហើយ​អ្វី​ដែល​គូរឲ្យ​ចាប់អារម្ម​នោះ​គឺ​ស្ថានី​ប្រេងឥ​ទ្ធ​នៈ​ជាច្រើន​ក្នុង​ខេត្ត​ព្រះសីហនុ​ក៍បាន​យក​ប្រេង​ខុសច្បាប់​នេះ​ធ្វើការ​លក់ដូរ​យ៉ាង​រលូន​ផងដែរ​។​សរុបសេចក្តី​មក​មេ​ឈ្មោះ ចិត ដ៍​មាន​ឥទ្ធិពល​ម្នាក់​នេះ​រកស៊ី​មុខរបរ​លក់​ប្រេង​ខុស​ច្បាប់​បែបនេះ​ជាង​១០​ឆ្នាំ​មកហើយ​មិន​មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចេញ​មុខ​បង្រា្គ​ប់​នោះឡើយ​ពិព្រោះ​ពូកគេ​ខ្លាច​អំណាច​បុណ្យសក្ក័នែ​ក្រុមគ្រូសារ​មេ​ឈ្មូញ​នេះហើយ​សូម្បីតែ​លោក​ឧត្តមសេនីយទៀសុ​ខា​ដែល​ជា​មេបញ្ជាកររង​កងទព័​ជើង​ទឹកមូល​ដា្ឋន​រាម​និង​ជា​មេ​ប្រធាន​សន្តិសុខ​លំហរ​សមុទ្រ​ដ៍​មាន​ឥទ្ធិពល​នៅលើ​ផ្ទៃសមុទ្រ​ខ្មែរ​ទាំងមូល​ក៍​ហាក់ដូចជា​មិន​មាន​ប្រតិកម្ម​លើ​បញ្ហារ​នេះ​ផង​ទេ​។​ជុំវិញ​បញ្ហារ​នេះ​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ​សូម​សុំណូមពរ​ទៅ​ដល់​រាជរដ្ឋាភិបាល​មេត្តា​ចាប់អ​រម្ម​លើ​បញ្ហារ​នេះ​ផង​ពី​ព្រោះ​ទង្វើ​បែប​ឃុបឃិត​និង​ប្រើប្រាស់​អំណាច​បែប​មិន​គោរព​ច្បាប់​ដូចនេះ​វា​ជា​បញ្ហារ​ខាតបង់​នៅ​ថិវិកាជាតិ​ក្នុង​មួយ​ឆ្នាំៗ​មិនតិច​លាន​ដុល្លា​នោះឡើយ​៕

Shihanouk

មតិយោបល់