ព័ត៌មានជាតិ

អគ្គិភ័យ​ឆេះផ្ទះ៣ខ្នង គិតជាទឹកប្រាក់ខាតបង់​ ជាង៧ម៉ឺនដុល្លារ នៅឧត្តរមានជ័យ!

ឧត្តរមានជ័យៈ មានករណីអគ្គីភ័យបង្កការឆាបឆេះផ្ទះ ប្រជាពលរដ្ឋចំនួន​៣​ផ្ទះ​​ខ្នង បណ្តាលឲ្យខូចខាតទាំងសុ្រង។
កាលពីថ្ងៃទី​៩ ខែកុម្ភះ ឆ្នាំ២០១៨ វេលាម៉ោង​៦និង៣០នាទីល្ងាច ​ នៅចំណុចក្រោយ ផ្សារត្រពាំងប្រាសាទ ស្ថិតនៅ ភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

​ម្ចាស់ផ្ទះរងគ្រោះទី១មានឈ្មោះ ណោ សុខឃីម ភេទប្រុស អាយុ​៧១​ឆ្នាំ ឆេះមុនគេទំហំ​៨គុណ១២ម៉ែត្រ ឈើលើថ្មក្រោម ជញ្ចាំងក្ដារ ដំបូលស័ង្កសី​ ​ផ្ទះទី២ឈ្មោះ ម៉ៅ គឹមសួ ភេទ​ស្រី អាយុ​៥​ឆ្នាំ​ ទំហំ ៦គុណ១២ម៉ែត្រ ឈើលើថ្មក្រោម ជញ្ចាំងក្ដារដំបូលស័ង្កសី ក្នុងផ្ទះមានម៉ូតូ​៩​គ្រឿង គោយន្ត​៣​គ្រឿង​​ និង​ទី៣ឈ្មោះ ​​តុម ស៊ីមួន ភេទស្រី អាយុ​៦០​ឆ្នាំ ជាស្ត្រីមេម៉ាយ ម្ចាស់ផ្ទះទាំងបីនេះ បច្ចប្បន្នរស់នៅភូមិ​ឃុំ កើតហេតុខាងលើ ជាផ្ទះជួល ទំហំ​៥គុណ​២០ម៉ែត្រ មាន​៥​បន្ទប់ សង់ពីឈើដំបូលស័ង្កសី​​។

ចំណែកសម្ភារៈ​​ខូចខាត​​ រួមមានផ្ទះទាំង​៣​ខាងលើ និងទ្រព្យសម្បត្តិមួយចំនួន ដែលនៅក្នុងផ្ទះត្រូវឆេះខូចខាតទាំងស្រុង គិតជាទឹកប្រាក់ប្រមាណជា​ ៧៥​០០០​ដុល្លា ​មូលហេតុ​​​ក្រោយពីស្តាប់ការបំភ្លឺ របស់អ្នកជុំវិញផ្ទះកើតហេតុថា បណ្តាលមកពីទុស្សេខ្សែភ្លើង​។

ករណីនេះ ក្រោយទទួលបានព័ត៏មាន កម្លាំងអធិការដ្ឋាននគរបាលស្រុក ដឹកនាំដោយ លោក វរសេនីយ៍ឯក អិន កាយ អធិការនគរបាលស្រុក បានចុះអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់កម្លាំង​២៥​នាក់ រថយន្តពន្លត់អគ្គីភ័យ​១​គ្រឿង រួមនឹងរថយន្តអធិការដ្ឋាននគរបាលស្រុកអន្លូងវែង​១​គ្រឿងទៀត ប្រើរប្រាស់ទឹកអស់​៨​រថយន្ត យើងពន្លត់រយៈពេល ១ម៉ោងនិង២០នាទី ទើបគ្រប់គ្រងស្ថានភាពបានទាំងស្រុង​៕

មតិយោបល់