វាជារឿងដ៏បាក់មុខបំផុតសម្រាប់ Borussia Dortmund ដែលចាញ់យ៉ាងអាម៉ាសលើទឹកដីខ្លួន នៅពហុកីឡដ្ឋាន SIGNAL IDUNA PARK កាលពថ្ងៃទី ២៣ ខែ វិច្ឆិកានេះ ដោយចាញ់ក្លិប Bayern Munich ក្នុងលទ្ធផល ៣-០ ។
កីឡាករ Mario Gotze ដែលជាអតីកឡាករ Borussia Dortmund ដែលបានផ្លាស់ទី មកកាន់ Bayern Munich នៅឆ្នាំ ២០១៣ នេះ បានស្វែងរកគ្រាប់បាល់ជូនក្លិប Bayern Munich ដំបូងនៅនាទី ៦៦ និងគ្រាប់បាល់ទី ២ នៅនាទី នៅនាទី ៨៥ ដោយកីឡាករ ROBBEN និងគ្រាប់បាល់ទី ៣ នៅនាទី ៨៧ ដោយកីឡាករ MULLER ។
បញ្ជាក់ផងដែរថា សម្រាប់លទ្ធផល គ្រាប់បាល់ ៣ គ្រាប់នេះបានធ្វើឲ្យ Bayern Munich លើសពិន្ទុ ៤ គ្រាប់ដោយស្ថិតនៅកំពូលតារាង នៃក្របខណ្ឌ Bundesliga របស់អាល្លឺម៉ង់ នោះគឺ ៣៥ ពិន្ទុ ក្នុងចំណោម ១៣ ប្រកួតនិង Borussia Dortmund ស្ថិនៅលេខ ៣ នៃតារាង ដោយមានពិន្ទុ ២៨ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់