ផ្ទះ ព័ត៌មានជាតិ រថយន្ត របស់ក្...

រថយន្ត របស់ក្រុមហ៊ុនLMHដឹកជញ្ជូនដឹកត្រីក្រឡាប់ផ្ងារជេីងចាក់ត្រីចេញពីរថយន្ត៥តោន

0

ភ្នំពេញ: រថយន្ត ហុីយ៉ាន់ដាយមួយគ្រឿងរបស់ក្រុមហ៊ុនLMHដឹកជញ្ជូនបានដឹកត្រីទម្ងន់៥តោនក្រឡាប់ផ្ងាជេីងចាក់ត្រីចេញពីរថយន្តចូលប្រឡាយទឹកបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៤និង២០នាទី រសៀល ថ្ងៃ ទី ៧ខែ កក្កដា ឆ្នាំ ២០២០ស្ថិត នៅតាមចិញ្ចេីមមហាវិថីឈ្នះឈ្នះក្នុងភូមិផ្លូរផ្អែម សង្កាត់គោករការ ខណ្ឌ ព្រែក ព្នៅ រាជធានី ភ្នំពេញ ។

រថយន្តរបស់ក្រុមហ៊ុន ខាងលេីម៉ាកហុីយ៉ានដាយពណ៌សពាក់ស្លាកលេខភ្នំពេញ3E 7704បេីកដោយបុរសម្នាក់រួមដំណេីរដោយប្រុសស្រី២នាក់ទៀតសរុប៣នាក់និងដឹកត្រីទម្ងន់៥តោន។

តាមប្រភពព័ត៌មានពី តៃកុងរថយន្ដដែលខ្លួនគាត់របួសជេីងផងនោះឲ្យដឹងថានៅមុនពេលកេីតហេតុគាត់បានបេីករថយន្តខាងតាមបណ្តោយមហាវិថីឈ្នះឈ្នះទិសដៅពីលិចទៅកេីតលុះមកដល់ក្បែរចំណុចកេីតហេតុស្រាប់តែមានរថយន្តវ៉េអងមិនចាំស្លាកលេខបានកៀររថយន្តរបស់គាត់បណ្តាលឲ្យក្រឡាប់មួយសន្ទុះក្រោយមកគាត់បានជិះម៉ូតូឌុបចេញទៅតាមរថយន្តនោះតែមិនឃេីញឡេីយ។
តាមប្រភពព័ត៌មានពី យុវជនម្នាក់ដែលស្នាក់នៅក្នុងការដ្ឋានដីឡូតិមួយកន្លែងក្បែរនោះសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថានៅមុនពេលកេីតហេតុគាត់បានឃេីញរថយន្តនោះបេីកតាមបណ្តោយមហាវិថីខាងលេីដោយលឺសំឡេងក្រាកៗក្រោយមកក៏ឃេីញរថយន្តក្រឡាប់តែម្តង។
ដោយគាត់បញ្ជាក់ថាមិនបានឃេីញរថយន្តណាមួយប៉ះឬកៀររថយន្តរងគ្រោះឡេីង។

ក្រោយពេលកេីតហេតុ ខាងក្រុមហ៊ុនបានយករថយន្តមកស្ទូចនិងសាងត្រីដាច់រថយន្តផ្សេងឆ្ពោះទៅគោលដៅដែលគ្រោងទុក៕

 

មតិយោបល់