ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាប្រុសស្រី២នាក់ ដកហូតថ្នាំញៀន១៦កញ្ចប់

កោះកុង: កាលពីថ្ងៃទី១៤ ខែមិថុនា ម្សិលមិញកម្លាំងការិយាល័យបង្ក្រាបគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅបន្ទប់ផ្ទះសំណាក់មួយកន្លែងស្ថិតនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតថ្នាំញៀនមួយចំនួនធំ។

ប្រតិបត្តិការនេះដឹកនាំដោយលោក យឹម ផេង ស្នងការរងទទួលបន្ទុកបង្ក្រាបគ្រឿងញៀន សហការជាមួយកម្លាំងអធិការក្រុងខេមរភូមិន្ទនៃស្នងការដ្ឋានខេត្តកោះកុង និងមានការចូលរួមពីលោក ប៊ូ ប៊ុន ហាង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។

ជនសង្ស័យទី១.មាន ឈ្មោះ ឡៅ ឡេង ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅមិនពិតប្រាកដ (ទើបចេញពីពន្ធនាគារ) និងទី២.មានឈ្មោះ គីន ស្រី ណែត ភេទស្រី អាយុ២៥ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

ក្រោយការឃាត់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌ចំនួន១៦កញ្ចប់ ស្មើនឹង៨,០៨ក្រាម -ដែកឆាប១ដើម -ដែកស្រួចដងឈើ៣សម្រាប់បំបែកថ្នាំញៀន -ដបជក់១ទុយោមួយចំនួន -ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១៕

មតិយោបល់