ភ្នំពេញ : បុរសជនជាតិអង់គ្លេសម្នាក់ បានគាំងបេះដូងស្លាប់ដោយសង្ស័យមកពីការប្រើប្រាស់ថ្នាំប្រភេទម៉កហ្វីនលើសកំរិត ស្ថិតនៅផ្ទះជួលលេខ១៤៨E៤ ផ្លូវលេខ៦៣ ក្រុម២៦ ភូមិ៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះបានបញ្ជូន ទៅសង្រ្គោះមន្ទីរពេទ្យកាល់ម៉ែត ដោយបានគ្រូពេទ្យ បញ្ជាក់ថាស្លាប់បាត់ទៅហើយ។
សមត្ថកិច្ចបានបន្តទៀតថាជនបរទេសដែលស្លាប់នោះឈ្មោះDavies Richard Mathew ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិអង់គ្លេស បានមកស្នាក់នៅផ្ទះជួលកើតហេតុកាលពីថ្ងៃទី១២ខែមេសាឆ្នាំ២០១៦មុខរបរជាគ្រូបង្រៀន។
យោងតាមការបំភ្លឺពីឈ្មោះ William kathe Rine ELizabeth ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិអង់គ្លេស មុខរបរ ជាប្រធានអង្គការ Star foundation បានប្រាប់សមត្ថកិច្ចឲ្យដឹងថាប្តីរបស់គាត់មុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ប្តីគាត់ បានចេញពីផ្ទះ ទៅបង្រៀនសិស្ស ហើយត្រឡប់មកវិញហូបបាយរួចដេក នៅលើសាឡុង លុះដល់ល្ងាច ថ្ងៃដដែល ស្រាប់តែ ប្តីគាត់មានអាការៈមិនស្រួលគាត់បានប្រាប់ម្ចាស់ផ្ទះជួលឲ្យដឹកប្តីគាតមកពេទ្យពេលមកដល់ពេទ្យគ្រូពេទ្យបញ្ជាក់ប្រាប់ថាប្តីគាត់បានស្លាប់បាត់ទៅហើយ។
បន្ទាប់ពីមានហេតុការណ៍នោះរួចហើយកម្លាំងសមត្ថកិច្ចចំរុះបានបង្កើតគណៈកម្មការចុះពិនិត្យធ្វើកោសល្យវិច័យដោយបញ្ជាក់ថា ជនបរទេសរូបនោះស្លាប់ដោយគាំងបេះដូងអាចមកពីការប្រើប្រាស់ថ្នាំម៉កហ្វីនច្រើនពេក។
បច្ចុប្បន្នសពបានបញ្ជូនទៅតម្កល់ក្លាស្សេនៅមន្ទីរពេទ្យរុស្ស៊ីដើម្បីរង់ចាំបញ្ជូនទៅធ្វើបុណ្យាតាមប្រពៃណី៕
មតិយោបល់