បាត់ដំបងៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា សាខាកាំកុងត្រូលខេត្តបាត់ដំបង ប៉ុស្ដិ៏អូររំដួលនាថ្ងៃទីសៅរ៍ ១០រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ បានធ្វើការត្រួតពិនិត្យទំនិញនាំចូល ពីប្រទេសថៃ នៅមាត់ច្រកប៉ុស្តិអូររំដួលដេាយស្ទាក់ ចាប់បាន ដូចជា៖
– សាច់មាន់ ខូចគុណភាពចំនួន ៨០ គីឡូក្រាម
– នំខូចគុណភាពចម្រុះចំនួន ៣០ គីឡូក្រាម ដែលបង្កប់ ក្នុងរទេះដឹកបន្លែ-ផ្លែឈើ និងបានយកទៅដុតកម្ទេចចោល ភ្លាមៗ ដេាយមានការចូលរួមពីគ្រប់ស្ថាបន័រួមមាន គយ ប៉ូលិស និងស្នាក់ការផងដែរ ៕
ព័ត៌មានជាតិ
មតិយោបល់