ព័ត៌មានជាតិ

លួចបានសម្រេច តែគេចខ្លួនមិនរួច ជាប់ខ្នោះបានសម្រេច

មណ្ឌលគីរី: នគរបាលក្រុងសែនមនោរម្យ សហការជាមួយប៉ុស្តិ៍រដ្ឋបាល ឃាត់ខ្លួន​ជនសង្ស័យ២នាក់ ​ករណី​លួចម៉ូតូ២គ្រឿងបានសម្រេចតែមួយយប់​​​ កាល​ពី​ថ្ងៃទី២៥ ខែមថុនា ឆ្នាំ២០១៦​ នៅចំនុច​ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

នគរបាលនៃអធិការដ្ឋានក្រុង បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានតាមរយ:ទូរស័ព្ទថា មានករណីលួចម៉ូតូ​ សមត្ថកិច្ចបានពង្រាយកម្លាំងគ្រប់ច្រកល្ហក និងកំណត់មុខសញ្ញាបានយ៉ាងច្បាស់។ នគរបាលបន្តថា លុះមក ដល់ម៉ោងប្រមាណជា៣និង៣០នាទីទាបភ្លឺថ្ងៃដដែល ក៏ទទួលបានថា ក្រុមជនសង្ស័យបានយកម៉ូតូទាំង២គ្រឿង មកដល់ចំនុចភូមិពូត្រុំ ក្រុងសែនមនោរម្យ សមត្ថកិច្ចក៏ បើកប្រតិបត្តការចាប់ខ្លួនតែម្តង។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យត្រូវចាប់ខ្លួន ទី១-ឈ្មោះ ឃាង ជា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ។ ទី២-ឈ្មោះធន់ តាប់ ភេទប្រុស អាយុ១៧ឆ្នាំ ជាជនជាតិខ្មែរ​ ​​ទាំង២នាក់មានទីលំនៅភូមិស្នងខាងកើត ឃុំស្នួលស្រុកស្នួល ខេត្តក្រចេះ។ ជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូ០២គ្រឿងស៊េរីវ៉ាវអាហ្វា ពណ៌ស និងពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ដែលមានម្ចាស់រស់នៅភូមិភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ ត្រូវបាននគរបាលសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការ ចំណែកម៉ូតូ​ដែលជាវត្ថុតាង​នោះ សមត្ថកិច្ចបានប្រគល់ឲ្យម្ចាស់រួចរាល់ផងដែរ៕

មតិយោបល់