ស្វាយរៀងៈ យោងតាមការជូនដំណឹងអគ្គិសនីស្វាយរៀង សូមជម្រាបជូនថា៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវេលាម៉ោង១១និង៥០នាទី អគ្គិសនីស្វាយរៀង សាខាបាវិត សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅភូមិបាវិតកណ្តាល ក្រុងបាវិត ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលបណ្តាញ ចែកចាយតង់ស្យុងទាបដែលគូសសៀវគ្វីឆេះនៅបន្ទប់ភ្លើងPMT-17។
អតិថិជននឹងមានចរន្តអគ្គិសនី ប្រើប្រាស់ឡើងវិញនៅវេលាម៉ោង៤រសៀល៕
មតិយោបល់