សៀមរាបៈ ករណីអគ្គិភ័យឆេះបន្ទប់ឃ្លាំងស្តុកសម្ភារៈ នៅក្រុមទី២០ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១២និង៣០នាទីរសៀល ។
ម្ចាស់ឃ្លាំងឈ្មោះ លឹម ភក្តី ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
បណ្តាលឲ្យរងការខូចខាត៖ ឃ្លាំងដាក់សម្ភារៈ ធ្វើអំពីដែក ជញ្ជាំងស័ង្កសីប្រក់ស័ង្កសី ប្រវែង៧×៨ម៉ែត្រ ខូចខាតទាំងស្រុង និងសម្ភារៈប្រើប្រាស់រួមមាន ឡាបូលាងដៃ២៦គ្រឿង ចានបង្គន់២៦គ្រឿង កំរាលព្រហ្មចំនួន ២៥ដុំ ផ្កាជ័រតម្លៃប្រហែល ៧០០០ដុល្លារ សរុបជាទឹកប្រាក់ប្រហែល ៥ ម៉ឺនដុល្លារអាមេរិក។
ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៨គ្រឿង រថយន្តពន្លត់អគ្គិភ័យកងរាជ អាវុធហត្ថខេត្ត០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៤ឡាន រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៤ឡាន ពន្លត់ចប់ជាស្ថាបពរនៅវេលាម៉ោង១៣និង២០នាទី ។
មូលហេតុៈ បុគ្គលិកបោះកន្ទុយបារីបណ្តាលឲ្យឆេះ៕


មតិយោបល់