កណ្តាលៈ ហួសចិត្តពេលលឺដំណឹងថា លោកសង្ឃលួចមានទំនាក់ទំនងស្នេហាជាមួយអតីតអ្នករួមថ្នាក់ជាមួយគ្នារហូត ឈានដល់រំលោភបានសម្រេច តែត្រូវឪពុកម្តាយខាងស្រី ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន។
ហេតុការណ៍នេះបានកើតឡើងនៅនៅវេលាម៉ោង១និង៣០នាទី ថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចវត្តមួយស្ថិតនៅ ភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
មន្ត្រីអាវុធហត្ថបានថ្លែងថា ជនសង្ស័យមានឈ្មោះ ស៊ូ ផា ភេទប្រុស អាយុ២០ឆ្នាំ(លោកសង្ឃ) ស្នាក់នៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ បានរួមភេទ ជាមួយ អនិតិជន អាយុ១២ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ ឃុំកើតហេតុ។
មន្ត្រីដដែលបញ្ជាក់ថា ក្នុងឆ្នាំ២០១៧ ជនសង្ស័យនិងជនរងគ្រោះ បានស្គាល់គ្នាក្នុងពេលរៀនភាសា អង់គេ្លស បន្ទាប់មក ក៏មានការទំនាក់ទំនងនិងគ្នា តាមរយៈទូរសព្ទរហូតក្លាយជាស្នេហា ហើយជនសង្ស័យ បានលួងលោម ជនរងគ្រោះ ដោយការសន្យាថា និងចូលស្តីដណ្តឹង នៅពេលជនរងគ្រោះគ្រប់អាយុ១៨ឆ្នាំ ក្រោយមកក៏បានព្រមរួមភេទជាមួយគ្នាបានសម្រេចចំនួន៧លើក ស្មើនិង៩ដង ក្នុងឃ្លាំងដាក់សម្ភារៈ ស្ថិតក្នុងភូមិឃុំខាងលើ។ លុះដល់ថ្ងៃខែកើតហេតុម្តាយជនរងគ្រោះបានដឹងរឿងកូនរបស់ខ្លួនក៏បានដាក់បណ្តឹង នៅមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកខ្សាច់កណ្តាល ដើម្បីចាត់ការ តាមនិតិវិធី។ ក្រោយពីទទួលពាក្យបណ្តឹង សមត្ថកិច្ច អ.ហ ស្រុក បានទទួលដំណើររឿងហេតុដល់ ព្រះចៅអធិការវត្ត អនុគុណស្រុក.គណៈកម្មការវត្តនិងការិយាល័យធម្មការនិងសាសនាស្រុក បានផ្សឹកជនសង្ស័យ រួចប្រគល់ អោយ សមត្ថកិច្ច អ.ហ ស្រុក ចាត់ការតាមនិតិវិធី។
លុះដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ ជនសង្សយ័ត្រូវបានលោក ទី សំណាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្នដាក់ពន្ធនាគារហើយ៕
មតិយោបល់