កំពង់ស្ពឺៈ លោកអធិការរងស្រុកសំរោងទង ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់ Post News ថា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៩និង៣០នាទី កម្លាំងព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្ដិ៍សែនដី បានឃាត់ឈ្មោះ ម៉ៅ សំអូន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិត្រោកវែង ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ដោយបានយកកាំបិតផ្គាក់កាប់ទៅលើឪពុកម្ដាយក្មេករបស់ខ្លួន ឈ្មោះ មាស ប្រាជ្ញ ភេទប្រុស អាយ៦៦ឆ្នាំ បណ្ដាលអោយរងរបួសកខាងឆ្វេង និងម្រាមដៃខាងស្ដាំ និងឈ្មោះ ប៊ូ ហ៊ុយ អាយុ ៦៥ឆ្នាំ បណ្ដាលអោយរងរបួសដៃខាងស្ដាំ រស់នៅភូមិមួយគ្នា ។
ចំពោះជនរងគ្រោះ ខាងលើក្រុមគ្រួសារបានយកទៅព្យាបាល នៅមន្ទីរពេទ្យអង្គមេត្រី៕
ព័ត៌មានជាតិ
មតិយោបល់