សៀមរាបៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តដឹកដីនិងម៉ូតូ បណ្តាលឲ្យបែកក្បាលចេញខួរស្លាប់ស្ត្រីម្នាក់ និង២នាក់ទៀតរងរបួសធ្ងន់ស្រាល។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ពីខាងកើតអធិការស្រុកប្រាសាទបាគង ក្នុងភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទ ខេត្តសៀមរាប ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្ត និងម៉ូតូសង់សេ១២៥ បើកស្របទិសគ្នាពីកើតមកលិចដោយមានម៉ូតូ១គ្រឿងម៉ាក ហុងដា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ សៀមរាប 1R-9603 ជិះគ្នា៣នាក់ លុះមកដល់ចំណុចកើតហេតុ រថយន្តដឹកដីនោះក៏បុកម៉ូតូបុកពីក្រោយពេញទំហឹង បណ្តាលឲ្យស្ត្រីចំណាស់ម្នាក់បែកក្បាលចេញខួរស្លាប់ ចំណែកអ្នកឌុបនិងអ្នកជិះពីក្រោយ២នាក់ប្តីប្រពន្ធរងរបួសធ្ងន់ស្រាល ។ ជនរងគ្រោះត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនក្នុងក្រុសៀមរាប ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនាំយកវត្ថុតាងម៉ូតូនិងរថយន្តយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង និងរៀបចំសំណុំរឿងបញ្ជូនបន្តទៅតាមនីតិវិធីច្បាប់៕
មតិយោបល់