ព័ត៌មានជាតិ

ប្រទះឃើញបុរសជនជាតិអាឡឺម៉ង់ម្នាក់ ដេកស្លាប់ក្នុងបន្ទប់ នៅព្រះសីហនុ

ព្រះសីហនុៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីប្រទះឃើញសពជនបរទេសម្នាក់ ដេកស្លាប់នៅក្នុងបន្ទប់ ដោយសារជំងឺគាំងបេះដូង។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧និង៣០នាទី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចក្រុម៧ ភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សាកសពឈ្មោះ WELLINGTON HARALD ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិអាឡឺម៉ង់ ។
បច្ចុប្បន្នសាកសពត្រូវបានដឹកទៅរក្សាទុកនៅ មន្ទីរពេទ្យខេត្តព្រះសីហនុ រង់ចាំការសម្រេចរបស់ក្រុមគ្រួសារនិងស្ថានទូតសាម៉ី៕

មតិយោបល់